ឯកឧត្ដម សេង ទៀងនាំយកថវិកាសរបស់ម្ដេចតេជោទៅប្រគល់ជូនដល់ក្រុមគ្រួសារសពកម្មករសំណង់រងគ្រោះដោយអគាររលំបាក់សង្កត់ស្លាប់នៅខេត្តព្រះសីហនុ

0

(កំពត) ឯកឧត្ដម សេង ទៀង និងឯកឧត្ដម ជាវ តាយ បាននាំយកថវិកាសរបស់ម្ដេចតេជោទៅប្រគល់ជូនដល់ក្រុមគ្រួសារសពកម្មករសំណង់រងគ្រោះដោយអគាររលំបាក់សង្កត់ស្លាប់នៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។ ថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានតាមរយៈសប្បុរសជននានាដែលមានចំនួន ៦៦៣.៤៣២ដុល្លាអាមេរិក។ នៅព្រឹកថ្ងៃ ទី០២ ខែកក្កដា ឆ្នាំ ២០១៩ ត្រូវបាន ឯកឧត្ដម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន រួមនិងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត កំពត បាននាំយកទៅប្រគល់ជូនដល់ដៃក្រុមគ្រួសារសពកម្មករសំណង់ដែលរងគ្រោះដោយអគាររលំបាក់សង្កត់ស្លាប់នៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។ ការប្រគល់និងទទួលថវិកានេះ ធ្វើឡើង នៅធនាគារ អេស៉ីលីដាសាខាខេត្តកំពត ដែលមានគ្រួសារសពជនរងគ្រោះមកទទួលចំនួន៨គ្រួសារដែលមកពីស្រុកចំនួនពីរនៃខេត្តកំពត។ ក្នុងនោះសពជនរងគ្រោះនៅក្នុងស្រុកកំពង់ត្រាចចំនួន៦អ្នកនិងសពជនរងគ្រោះក្នុងស្រុកដងទង់ចំនួន២នាក់ ដោយក្នុងសពម្នាក់ៗឬមួយគ្រួសារទទួលបានថវិកាចំនួន៨២.៩២៩ដុល្លាហើយថវិកាទាំងនេះក៏ត្រូវបានបញ្ចូលទៅក្នុងគណនេយ្យធនាគាររបស់ក្រុមគ្រួសារនីមួយៗដើម្បីរក្សានូវសុវត្ថិភាពក៏ដូចជាការដកនិងដាក់ប្រាក់តាមតម្រូវការគ្រួសាររៀងៗខ្លួនផងដែរ។ ឯកឧត្តម មានប្រសាសន៍ សំណេះសំណាល ឯកឧត្ដម សេង ទៀង បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចតេជោហ៊ុន សែនជូនចំពោះក្រុមគ្រួសារ សពជនរងគ្រោះទាំងនោះ ដើម្បីសំដែងសមានចិត្ត ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ ក្រុមគ្រួសារសព ដែលត្រូវបាត់បង់ ស្វាមី និង កូនៗជាទីស្រលាញ់ ក៏ដូចជាការបាត់បង់នូវធនធានមនុស្សដ៏មានសក្ដានុពលសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិផងដែរ។
ឯកឧត្ដម សេង ទៀង ក៏បានបញ្ជាក់ថា ថវិកា ដែលនាំយកមកប្រគល់ដល់ដៃក្រុមគ្រួសារសពជនរងគ្រោះពេលនេះគឺក្នុងនាមសប្បុសធម៌ដោយបានមកពីការខិតខំយកចិត្តទុកដាក់របស់សម្ដេចតេជោហ៊ុន សែន ធ្វើការអំពាវនាវស្វែងរកមូលនិធិពីសប្បុរជននានាដើម្បីជួយក្នុងនាមខ្មែរដូចគ្នាខ្មែរតែមួយឈាមជ័រតែមួយ។ នៅក្នុងឱកាសនោះក្រុមគ្រួសារសពនីមួយៗនិងបានសំដែងសេចក្តីកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកដល់ល្អប្រទេសជាតិ ជានិច្ចកាលសម្តេចតែងតែមានការយកចិត្តទុកដាក់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ មិនថាក្នុងពេលវេលាណាមួយឡើយនិងមិនមានការរើសអើងព្រមទាំងសូមគោរពបួងសួងជូនពរសម្តេចតេជោព្រមទាំងក្រុមគ្រួសារ អោយមានសុខភាពល្អបរិបូរណ៍ មានជន្មាយុយឿនយូរ ដើម្បីជាម្លប់ដឹកនាំប្រទេសអោយបានកាន់តែរីកចម្រើននិងមានសុខសន្តិភាពបន្តជារៀងរហូតទៅពេលអនាគតទៀតផង។