ខេត្តតាកែវ៖ស្រ្ដីវយ័ចំណាស់ម្នាក់ បានចងកសម្លាប់ខ្លួនដោយសារមានជំងឺសរសៃប្រសាទប្រចាំកាយ និងរលាកពោះវៀន នៅចំណុចភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវហេតុការណ៏នេះបានកេីតឡេីងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៩ ។
ដោយសពមានឈ្មោះនួន ហ៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ នៅភូមិបុស្ស ឃុំស៊ាងខ្វៀង ស្រុកកំចាយមា ខេត្តព្រៃវែង ដែលមក ព្យាបាលជំងឺនៅផ្ទះបងប្រុសឈ្មោះ ឡាយ ហឿន ភេទប្រុស អាយុ៥៩ឆ្នាំ បច្ចុប្បន្ននៅ ភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បើយោងតាមសំដីរបស់បងប្រុសនៃសពឈ្មោះ ឡាយ ហឿន ដែលគាត់ត្រូវជាបងប្រុសហើយជាម្ចាស់ផ្ទះកើតហេតុបានអោយដឹងថាតាំងតែពីថ្ងៃគាត់មកដល់គឺថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០១៩ គឺគាត់បានដាក់សារ៉ូម រហូតមកតែនៅយប់ថ្ងៃទី៤ ចូលថ្ងៃទី៥ ប្រហែលម៉ោង៣ និង០០ នាទី អ្នកផ្ទះបានសម្រាន្តលង់លក់អស់ពេលគាត់ដឹងខ្លួនបាត់អ្នកជំងឺក៏នាំគ្នារក បានប្រទះឃើញគាត់ចងកនៅខាងត្បូងផ្ទះក៏បានឆោឡោផ្អើលអស់អ្នកភូមិហើយបានរាយការណ៍ទៅសមត្ថកិច្ចជំនាញដើម្បីមកធ្វើកោសល្យវិច័យ។
យោងតាមសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចគាត់បានប្រាប់អោយដឹងថា គឺសពបានចងកសម្លាប់ខ្លួនពិតប្រាកដមែន។ក្រោយមកសមត្ថកិច្ចជំនាញបានប្រគល់ សាកសពទៅបងប្រុសឈ្មោះឡាយ ហឿន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕







































