តាកែវ៖ ក្រោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានចេញលិខិតជម្រាបជូនចូលមកអជ្ញាធរខេត្តតាកែវ កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៩ ដោយស្នើរសុំអោយមានវិធានការទប់ស្កាត់ការចរាចរណ៏សត្វជ្រូកនៅក្នុងមូលដ្ឋានឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកេវ ដោយយោងតាមការពិនិត្យលើឈាមសត្វជ្រូកដែលឈឺងាប់កាលពីថ្ងៃទី ០៥ ខែកក្កដា បានរកឃើញថា មេរោគប៉េសជ្រូកអាហ្រ្វិច មានវត្តមាននៅក្នុងមូលដ្ឋានក្នុងភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរីហើយ សូមអោយអជ្ញាធរ និងសមត្ថកិច្ចជំនាញ ចុះអន្តរាគមន៏ទប់ស្កាត់ជាបន្ទាន់ ។
តែមកដល់ព្រឹកថ្ងៃទី០៩ ខែកក្កដា ២០១៩នេះ ជ្រូកនៅតែមានចលនា ដោយសារតែក្រុមឈ្មួញនៅតែបន្តដឹកឡើង បើទោះបីជាតំបន់នោះកំពុងផ្ទុះជំងឺយ៉ាងប៉េស្តជ្រូកអាហ្វ្រិកដ៏ដែលជាជម្ងឺឆ្លងពីសត្វទៅសត្វយ៉ាងកាចសាហាវយ៉ាងណាក៏ដោយ ក៏លោកឈ្មួញដែលជាអ្នកលួចនាំជ្រូកចូលតាមច្រករបៀងក្នុងស្រុកអង្គរបូរី នៅតែដឹកដោយមិនខ្វល់ឡើយ ចំណែកឯអាជ្ញាធរស្រុកអង្គរបូរីដែលបានតែចោទប្រកាន់អ្នកសារពត័មានថាបានផ្សាយបំភ្លៃការពិត និងជាពត័មានក្លែងក្លាយនោះ ប្រហែលជាដេកលក់អស់ហើយមើលទៅ បានជាជ្រូកនៅតែមានការដឹកឆ្លងកាត់តំបន់ផ្ទុះជម្ងឺបែបនេះទៀត ។ 
ប្រជាពលរដ្ឋឈ្មោះ ឌូ អាត ដែលជាកសិករធ្លាប់ចិញ្ចឹមជ្រូក បានិយាយថា ពួកគាត់មានការព្រួយបារម្មណ៏ខ្លាំងណាស់ នៅពេលដែលបានដឹងថាវត្តមានមេរោគ ប៉េស្តជ្រូកអាហ្រ្វិច មាននៅក្នុងភូមិឃុំរបស់ខ្លួន ដែលជាហេតុធ្វើអោយសត្វចិញ្ចឹមរបស់គាត់ បានងាប់ជាបន្តបន្ទាប់ ដែលធ្វើអោយប៉ះពាល់ និងខាតបង់លើសេដ្ឋកិច្ចក្នុងគ្រួសារជាគំហុក ហើយពួកគាត់បានសួរខ្លួនឯងថា ករណីផ្ទុះជំងឺឆ្លងដ៏កាចសហាវនេះជាកំហុសអ្នកណាទើបធ្វើអោយពួកគាត់រងទទួលនៅការខាតបង់បែបនេះ ។ ដូច្នេះពួកគាត់ដែលជាអ្នកតំណាងអោយបងប្អូនប្រជាពលរដ្ឋក្នុងឃុំពន្លៃទាំងអស់សូមអោយសមត្ថកិច្ចជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចតេជោ ជួយដល់ពួកគាត់ផង ។ លោកបានបន្តថា មកដល់ថ្ងៃទី ០៩ កក្កដា នេះ ជ្រូកប្រជាពលរដ្ឋក្នុងភូមិអំពិល គឺងាប់អស់សឹងតែគ្មានសល់មួយក្បាលឡើយ ហើយខ្លះនៅរស់ តែនៅសល់តែដង្ហើមចង្រឹតទេ ។
គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះការចិញ្ចឹមសត្វជ្រូកតាមរយៈក្រុមហ៊ុនផ្គត់ផ្គង់បានត្រឹមតែ៨០-៨១ភាគរយប៉ុណ្ណោះ ដែលតម្រូវឲ្យកម្ពុជាត្រូវការនាំចូលជ្រូកប្រមាណជាង១០% ដើម្បីបំពេញបន្ថែមទៅលើការផ្គត់ផ្គង់លើទីផ្សារកម្ពុជា។តាកែវ







































