ខេត្តបន្ទាយមានជ័យះ..យុវជន២នាក់ចូលលេងល្បែងអស់លុយបែកគំនិតចូលលួចម៉ូតូ
ក្នុងកាស៊ីណូផារ៉ាម៉ិចយកទៅដាក់បញ្ចាំក្នុងតម្លៃ១០.០០០បាតដើម្បីយកលុយទៅលេងល្បែងបន្តទៀតស្រង់ដើមចៃដនអាក្រក់ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះបង្រ្កាបបានភ្លាមក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះនៅវេលាម៉ោង៣រសៀល
ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីធ្វើការឃាត់ខ្លួនហើយកម្លាំងជំនាញបានបញ្ជូនជនសង្ស័យនិងវត្ថុតាងមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថាបើតាមការអះអាងរបស់ម្ចាស់ម៉ូតូបាននិយាយថាខ្លួនមានឈ្មោះ វុទី្ធ ស្រីនិត ភេទ ស្រី អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូផារ៉ាម៉ិច រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃកើតហេតុខ្លួនបានជិះម៉ូតូម៉ាក ZOOMER-X ទៅធ្វើការនៅកាស៊ីណូ និងបានយកម៉ូតូ
ទៅផ្ញើនៅកន្លែងផ្ញើម៉ូតូក្នុងកាស៊ីណូដូចធម្មតាលុះពេលចេញពីធ្វើការវិញរកម៉ូតូ ស្រាប់តែបាត់រកមិនឃើញ ខ្លួនក៏បានមកដាក់ពាក្យបណ្តឹងពេលដែលបានទទួលពាក្យបណ្តឹងហើយអាវុធហត្ថបានចុះឃាត់ខ្លួនជនសង្ស័យបាន២នាក់១មានឈ្មោះ ទៀក ធី ភេទ ប្រុស អាយុ ៤៨ឆ្នាំ មុខរបមិនពិតប្រាកដ ២មានឈ្មោះ សុខ សាន ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរបរ មិនពិតប្រាកដ ទាំង២នាក់ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុពួកខ្លួនបានចូលទៅលែងល្បែងនៅក្នុងកាស៊ីណូផារ៉ាម៉ិចលុះដល់លេងចាញ់អស់ប្រាក់ក៏បែកគំនិតលួចយកម៉ូតូ ដែល
មាននៅកន្លែងផ្ញើម៉ូតូ របស់កាស៊ីណូបានមួយម៉ូតូ១គ្រឿងម៉ាក ZOOMER-X ហើយបានជិះចេញយកទៅដាក់បញ្ចាំក្នុងតម្លៃ ១០.០០០បាតដើម្បីយកលុយទៅលេងល្បែងបន្តទៀត។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យនិងយោងតាមការបំភ្លឺរបស់ជនរងគ្រោះឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទលួចកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់ចំណែកម៉ូតូកម្លាំងជំនាញបានប្រគល់ជូនម្ចាស់ដើមវិញ៕







































