កំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៩ ខណ:ដែលចៅហ្វាយស្រុក ខំប្រឹងបកស្រាយស្ដីពីការអភិវឌ្ឍន៍ ប៉ុន្តែត្រូវបានប្រជាពលរដ្ឌបដិសេធមិនទទួលយកទាំងស្រុង ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកជលគីរីនោះ។-ប្រជាពលរដ្ឌជាច្រើននាក់បាន ផ្ទុះការតវ៉ា ដោយចោទប្រកាន់ថា អាជ្ញាធរស្រុក ជលគិរី រកសុីជាមួយឈ្មួញលុបអាងទឹកទំនប់តាកុយអ្នកស្រុក ហើយខំបំភ្លឺថាជាការអភិវឌ្ឍន៍។
-ប្រជាពលរដ្ឋប្រតិកម្ម ជាមួយអាជ្ញាធរស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កើតឡើងនៅកាលព្រឹកថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០១៩ ។វីដេអូឃ្លីប លោក ហៃ មនោរម្យអភិបាលស្រុកជលគីរី បានបកស្រាយប្រាប់ប្រជាពលរដ្ឌឲ្យដឹងថា លោកមានគម្រោង៣ ដើម្បីទាញយកទឹកស្រោចស្រប់ស្រែខួបប្រាំងខួបវស្សាបាន។ដោយមានការឆ្លងយោបល់ពីអភិបាលខេត្ត និង ជំនាញពាក់ព័ន្ធ។
-លោកបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឌថា រដ្ឋបានផ្តល់ថវិការអោយ ចំនួន៣១០លានរៀល សម្រាប់ធ្វើទ្វារទឹកចំនួន ៥ និងជីកប្រឡាយប្រវែង ១២០០ម៉ែត្រ មានទឹកខួបប្រាំង ខួបវស្សា ហើយថវិការទាំងនោះ ក៍មានថវិការបដិភាគរបស់ពលរដ្ឋផងដែង ។ចំពោះការលុបប្រឡាយទំនប់តាកុយមានចំនួន ១០០០ម៉ែត្រការ៉េ សម្រាប់ពលរដ្ឋចតឡាន និងម៉ូតូ លោកបញ្ជាក់ថាការធ្វើនេះដើម្បីប្រជាពលរដ្ឋ មិនមែនផ្ទាល់ខ្លួនរបស់លោកនោះទេ ប៉ុន្តែការបកស្រាយរបស់ លោក ហៃ មនោរម្យ ត្រូវបានប្រជាពលរដ្ឌបាន បដិសេធ មិនទទួលយក។
ករណីនេះ “អ្នកយកព័ត៏មានយើង” និងព្យាយាមទំនាក់ទំនងទៅកាន់ លោក ហៃ មនោរម្យ ជាអភិបាលស្រុកជលគីរី ដើម្បីធ្វើការបំភ្លឺ ជុំវិញការចោទប្រកាន់នេះ។សូមរងចាំតាមដាន ព័ត៍មានលម្អិតនៅ
ពេលក្រោយ!កាលពីថ្ងៃទី ៨ ខែ ៧ ឆ្នាំ ២០១៩ រដ្ឋបាលស្រុកជលគីរី បានចេញសេចក្តីបំភ្លឺមួយទាក់ទងជាមួយនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋ។-រដ្ឋបាលស្រុកជលគីរីបានបញ្ជាក់ថា នេះគឺជាការយល់ច្រឡំរបស់ប្រជាពលរដ្ឋមួយចំនួនតូច ហើយបង្កការតវ៉ាក្នុងគម្រោងស្ដារទឹកទំនប់តាកុយ ស្ថិតក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
រដ្ឋបាលស្រុកបានលើកឡើងថា មានប្រជាពលរដ្ឋមួយចំនួនតូច ដឹកនាំដោយមេខ្យល់ បានបំផុសបំផុលអោយមានការតវ៉ា ដោយយល់ច្រឡំជាមួយនឹងអាជ្ញាធរឃុំស្រុកបំភ័ន្តការពិត។-របស់រដ្ឋបាលស្រុកជលគីរីបញ្ជាក់ថា អាងទឹកទំនប់ទឹកតាកុយ យកសាច់ដីពីបាតអាង មកចាក់បំពេញ លើផ្ទៃអាងទឹកទាំងមូល ហើយលុបប្រព័ន្ធលូ មិនឲ្យប្រជាពលរដ្ឋ បង្ហូរទឹកបាន និងធ្វើឱ្យមានការខ្វះខាតទឹក ក្នុងការស្រោចស្រពស្រូវ រដូវប្រាំង និងខ្វះខាតទឹកសម្រាប់គោក្របីផឹក។
ប្រជាពលរដ្ឋ បានចោទប្រកាន់អភិបាលស្រុក អភិបាលរងស្រុក បានទិញដីពីប្រជាពលរដ្ឋនៅចំណុចទំនប់ក្បាលតាកុយ រួចចាក់ដីលុបផ្ទៃអាងទឹកទាំងមូល ហើយពុះដីឡូត៍លក់ចែកគ្នា ។ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ខាងលើនេះរដ្ឋបាលស្រុកជលគីរីបានធ្វើការបំភ្លឺថារដ្ឋបាលស្រុកជលគីរី និង រដ្ឋបាលស្រុកបាធាយខេត្តកំពង់ចាម មានគម្រោងអភិវឌ្ឍន៍ចំនួន ០៣ ះ១- ជីកប្រឡាយពីទន្លេ ប្រវែង ១២០០
ម៉ែត្រ និងទ្វារទឹកមួយកន្លែង ចំណុចដារអំបិល មកចំណុចភ្នំមាន់ ដើម្បីបូមទឹកទន្លេ នៅពេលដែលមានការខ្វះខាតទឹក។
២- កែសម្រួលប្រព័ន្ធទ្វារទឹកចំនួន ៥កន្លែង ដោយផ្សារដែកបន្ថែមសន្ទះលូ ឲ្យបានខ្ពស់ ក្នុងគោលបំណងទុបទឹកឲ្យបានច្រើនជាងមុន។៣- ការស្តាអាងទឹកទំនប់ទឹកតាកុយ ដែលមានទទឹង ១០០ ម៉ែត្របណ្ដោយ ១០០ ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ ដែលយកសាច់ដីមកចាក់បំពេញបរិវេណស្រុក និងសាធារណៈមួយចំនួន ហើយសល់បន្តិចបន្តួច ចាក់បំពេញជាប់ដីរោងសហគមន៍តំបន់ទំនប់តាកុយ ដែលមានប្រវែង ៣០ ម៉ែត្រ នៅជិតរោងសហគមន៍ក្បែរនោះ ក្នុងគោលបំណងទុកជាដីសាធារណៈ សម្រាប់ចំណតរថយន្ត ម៉ូតូ នៅរដូវវស្សា ដែលបងប្អូនអញ្ជើញមកកម្សាន្ត និងលេងទឹកនៅរដូវវស្សា ហើយម្យ៉ាងទៀតទុកជាកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ហាលស្រូវរដូវប្រាំង ជៀសវាងហាលស្រូវ លើផ្លូវសាធារណៈ ។គឹមសៀន







































