រដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី និង រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា អញ្ជើញសម្ភោធស្តូបមិត្តភាពកម្ពុជា ឥណ្ឌូនេស៊ី

0

កំពង់ធំៈ ឯឧត្តម នាយឧត្តសេនីយ៍ រីយ៉ាមីហ្សាដ រីយ៉ាគូឌូ រដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងលោកជំទាវ អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រតិភូអមដំណើរ បានអញ្ជើញសម្ភោធស្តូបមិត្តភាពកម្ពុជា ឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៩ ស្ថិតនៅឃុំបល្ល័ង ស្រុកបារាយណ៍ខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ពីថា ខេត្តកំពង់ធំ គឺជាខេត្តដែលមានធនធានធម្មជាតិច្រើន និងមានសក្តានុពល ខាងវិស័យដំណាំកសិកម្ម និងឧស្សាហកម្ម ដូចជាដំណាំកៅស៊ូ ​ស្វាយចន្ទី ដំឡូង​មី និងជាខេត្តដែលបានផលិតដំណាំស្រូវបានយ៉ាងច្រើន សម្រាប់តម្រូវការចែកចាយក្នុងប្រទេស និងនាំចេញទៅទីផ្សាអន្តរជាតិ ខេត្តកំពង់ធំ សូមស្វាគមន៍ និងគាំទ្រចំពោះអ្នកវិនិយោគទុន ផ្នែកកសិកម្ម ឧស្សាហកម្ម ដែលមានបំណងមកបណ្តាក់ទុននៅក្នុងខេត្តកំពង់ធំ ព្រមទាំងបានជំរាបជូនពីភូមិសាស្រ្តខេត្តកំពង់ធំ ជូនអង្គគណៈអធិបតីផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ រីយ៉ាមីហ្សាដ រីយ៉ាគូឌូ រដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី បានថ្លែងអំណរគុណ ដល់ឯកឧត្តម អភិបាលខេត្តកំពង់ធំ អាជ្ញាធរ និងថ្នាក់ដឹកនាំរបស់ ស្ថានទូតឥណ្ឌូនេស៊ី ដែលបានសហការគ្នា រហូតឈានដល់ការកសាងស្តូបអនុស្សាវរីយ៍ នៅទីតាំងថ្មី ដែលពោពេញទៅដោយ ស្រស់ស្អាតនិងសមរម្យល្អ និងពោពេញទៅដោយយុត្តិសាស្រ្ត និងកោតសរសើរការទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំង២នៅឆ្នាំ១៩៩៣ នៃកងទ័ពនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី ក្នុងកាត្វពកិច្ចប៉េសកកម្មរកសន្តិភាព ក្រោមឆត្រ័បណ្តោះអាសន្ននៃអង្គការសហប្រជាជាតិបានបោះទីតាំងនៅក្នុងខេត្តកំពង់ធំ ហើយក្នុងនោះ ខ្ញុំក៏មានសំណាង នៅក្នុងចំណោមកងទ័ពឥណ្ឌូនេស៊ី ដែលមានវាសនាមកបំពេញប៉េសកកម្ម នៅព្រះរាជា ណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងពេលនោះខ្ញុំជាមេវរសេនាតូចអន្តរាគមន៍ពិសេស លេខ១២ ដែលមាន ទីតាំងនៅក្នុងខេត្តកំពង់ធំតែម្តង ការសម្ពោធស្តូបនេះគឺជាការបញ្ជាក់ពីប្រវត្តនៃការតស៊ូ ក៏ដូចជាកិច្ចសហប្រតិ បត្តិការល្អរវាង ប្រទេសជាតិទាំង២ កម្ពុជា ឥណ្ឌូនេស៊ី យើងត្រូវថែរក្សាទាំងអស់គ្នា ដែលជារបស់វរជន របស់អ្នកដឹកនាំពីការតស៊ូ បានបូជាកំលាំងកាយចិត្ត ដើម្បីយកសន្តិភាពជូនយើងទាំងអស់គ្នា ថ្ងៃនេះជាថ្ងៃ ប្រវត្តិសាស្រ្តការទំនាក់ទំនងការទូតឥណ្ឌូនេស៊ី និងកម្ពុជា ដែលជាគម្របខួបអនុស្សាវរីយ៍៦០ឆ្នាំ រវាងប្រទេសយើងទាំង២។

ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ សម្តែង​នូវមនោសញ្ចេតនារំភើបរីករាយ ដោយសេចក្តីគោរព យ៉ាងកក់ក្តៅជាទីបំផុតជូន ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសរដ្ឋមន្រ្តីក្រសួងការពារជាតិសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាការរំលឹកឡើងវិញនូវគុណបំណាច់ដ៏ថ្លៃថ្លា រដ្ឋាភិបាល ប្រជាពលរដ្ឋ និងកងទ័ពឥណ្ឌូនេស៊ី ដែលបានចូលរួមបំពេញប៉េសកកម្ម ថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្នុងអំឡុងឆ្នាំ១៩៩២ ៩៣ នៅក្នុងខេត្តកំពង់ធំ ខណៈខ្ញុំក៏ជាអភិបាលខេត្តកំពង់ធំ បានសហការយ៉ាងជិតស្និទ្ធជាមួយនឹង កងទ័ពឥណ្ឌូនេស៊ីដែលបានចូលរួមចំណែករក្សាសន្តិភាព ជាមួយនិងពិភពលោកពិតប្រាកដ ក្នុងនោះថ្នាក់ដឹកនាំប្រទេសទាំង២បានលើកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាល នៃប្រទេសទាំង២ ឲ្យកាន់តែមានភាពស៊ីជម្រៅ និងលេចធ្លោដោយឥតឈប់ឈរ តាមរយះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំង២ ។ដោយ ប៊ុន រដ្ឋា