អតីត​យុទ្ធជន​ ​រស់​ សារ៉េត បាន​ទទួល​ ខ្នងផ្ទះលើក​ទី​១២៤​ អំណោយ​ដ៏​ ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា

0

កំពង់ធំ.ឯកឧត្តម​ ឧត្តម​សេនីយ​ទោ​ សោម​ ស៊ុន​ ប្រធាន​សមាគម​អតីត​ យុទ្ធជន​ កម្ពុជា​​ ខេត្ត​កំពង់ធំ​  បាន​ដឹកនាំ​ក្រុមការងារសមាគមរួម​ជាមួយ​អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ បាន​ទៅ​ប្រគល់​ផ្ទះ​មួយ​ខ្នង​ ជូនដល់អតីត យុទ្ធជន​ លោក រស់​ សារ៉េត​ ​ដែល​ជា​ខ្នង​ ផ្ទះ​លើក​ទី​១២៤​ ​និង​ជា​ អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្ដេច​តេជោ​ហ៊ុន​ សែន​ ប្រធាន​សមាគម​ អតីត​យុទ្ធ​ជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៩

​លោក​ រស់​ សារ៉េត​ ជា​អតីត​យុទ្ធជន​ មាន​ឋានៈ​ អនុ​សេនីយ៍​ត្រី​ ​ អាយុ​៥៤​ ឆ្នំា​ ចូល​បម្រើ​ក្នុង​ ​ជួរ​កង​ទ័ព​នៅ​ថ្ងៃ​ទី០៣​ ខែ​មិនា​ឆ្នាំ​១៩៨០​ នៅ​អង្គភាព​កងពល​លេខ​២ចាស់​ មាន​មុខ​ងារ​ជា​មេបញ្ជាការ​កង​អនុ​សេនាតូច​  ឈរជើង​នៅ​តំបន់​ដំបូកខ្ពស់​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​ ក្រោយ​មក​ ក៏បាន​ត្រូវ​របួស​ពិកា​រ​ជេីង​ខាង​ស្ដាំ​ដោយ​សារ​ជាន់​មីន​ នៅ​ឆ្នាំ​១៩៩៤​  ។លោក​អនុ​សេនីយ៍​ត្រី​រស់​ សារ៉េត​ មាន​ភរិយា​ ឈ្មោះ​ណំ​ ស៊ន​ អាយុ​៥៦​ ឆ្នំា​ មាន​កូន​ចំនួន​៥​ នាក់​ បច្ចុប្បន្ន​ រស់នៅ​ភូមិ​ក្តាមហារ​ ឃុំ​ឈូក​ខ្សាច់​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ ដោយ​ប្រកបមុខរបរ​ធ្វើ​កម្មករ​ដាំ​ដំឡូង​មី​ ដេីម្បី​បាន​ប្រាក់​បន្ថែម​សម្រាប់​ចិញ្ចឹម​គ្រួសារ​ គួបផ្សំ​និង​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ដែល​រាជរដ្ឋាភិបាល​បាន​ផ្ដល់​ជូន​គាត់​ចំនួន​៨៦០,០០០​ ក្នុង​មួយ​ខែ​ផង​ដែរ​  ។ឧត្តម​ឧត្តម​សេនីយ៍​ទោ​សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិ​សឹករងកំពង់ធំ  បាន​មាន​ប្រសាសន៍​ថា​ ដោយបានសិក្សា ស្វែង​យល់​ពី​បញ្ហា​ខ្វះ​ខាត​របស់​ក្រុមគ្រសារ លោក​រស់​ សារ៉េត​ ដែល​គ្មានលទ្ធភាព​ សាងសង់​លំនៅ​ដ្ឋាន​បាន​សមរម្យ​និងគេ ក៏បាន​ ឯកភាព​គ្នា​ជាមួយ​គណះកម្មាធិការសមាគម សម្រេច​សាងសង់​ ផ្ទះ​មួយ​ខ្នង​ ដែល​ជា​ ​អំណោយ​​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​

ចំណែក​ផ្ទះ​ថ្មី​ដែល​បាន​សាងសង់​រួច​ និងត្រូវ​ បានប្រគល់​ជូន​​ មាន​ទំហំ​៤ម៉ែត្រ​x​៦ម៉ែត្រ​ សាង​ សង់​ពីឈើ​ខ្ពស់​ផុត​ពី​ដី​ រនាប​និង​ ជញ្ជាំង​ក្តារ​ ដំបូល​ប្រក់​ស័ង្កសី​ ដែល​បាន​ ចំណាយ​ថវិកា​ ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​៧,២៥០,០០០​ រៀល​ ក្នុង​នោះ​ ក្រុម​ការងារ​បាន​ ឧបត្ថម្ភ​ជូន​ គាត់​បន្ថែម​ទៀត​មាន​អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​ មីយើងចំនួន​២កេស​ ទឹក​ត្រី​ទឹក​ សុីអុីវ​ចំនូន​ ២យួរ​ មុង​ជ្រលក់​ថ្នាំ​ចំនួន​២​ឈេី​ច្រត់​មួយ​គូ​ នឹង​ថវិកា​ចំនួន​៤៥០,០០០​ រៀល​  ។

ដោយ​ប៊ុន  រដ្ឋា.