សត្វកណ្តុរជាសត្វចង្រៃបំផ្លាញផលដំណាំអ្នកស្រុកត្រូវបានប្រជាពលរដ្ឋ មួយចំនួនតាមដងទន្លេចាប់លក់បង្កើនប្រាក់ចំណូលផងដែរ

0

ខេត្តកំពង់ឆ្នាំង :សត្វកណ្ដុរគឺជាសត្វចង្រៃដែលតែងតែកាត់បំផ្លាញទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនិងផលដំណាំផ្សេងៗនិងវប៉ុន្តែសត្វចង្រៃមួយប្រភេទនេះ បែជាមានប្រយោជន៍ ដល់កសិករនៅក្នុងស្រុកជលគីរីនិងមួយចំនួនផ្សេងទៀត ដោយពួកគាត់ចាប់លក់ ក្លាយជាមុខរបរប្រចាំថ្ងៃ បង្កើនប្រាក់ចំណូលគ្រួសារទៅវិញដែលតាមការប្រមាណ ក្នុងស្រុកជលគរីត្រូវបានឈ្មួញប្រមូលទិញសត្វកណ្តុរបានប្រមាណ១តោនក្នុងមួយថ្ងៃ ។ កសិករឈ្មោះ លាស់ យ៉ាន ភេទប្រុស អាយុ ៣៥ឆ្នាំមាន ទីលំនៅភូមិឬស្សីដង្កួច ឃុំជលសារ ស្រុកជលគីរី បាននិយាយអោយដឹងថា៖ ក្រៅពីការងារស្រែចំការ និងនេសាទ ប្រជាកសិករក្នុងស្រុកជលគីរី មួយភាគធំ បានឆ្លៀតបង្កើតមុខរបរមួយផ្សេងទៀតគឺចាប់កណ្ដុរនៅពេលយប់ សម្រាប់លក់អោយឈ្មួញ ។

សម្រាប់គាត់បានប្រកបមុខរបរមួយនេះ រយៈពេលជាង៣ឆ្នាំហើយ ដោយ អាចរកចំណូលបានពី៤ទៅ៥ម៉ឺនរៀលក្នុង១ថ្ងៃ និងអាចច្រើនជានេះ នៅពេលទឹកទន្លេឡើងខ្ពស់ ។ពេលចាប់បានគឺលក់អោយឈ្មួញ ដែលដើរទិញតាមផ្ទះ ដោយកណ្តុររស់ ក្នុង១គីឡូក្រាម ថ្លៃ១ម៉ឺនរៀល ហើយក្នុងមួយថ្ងៃគាត់ចាប់បានពី៤ទៅ៥គីឡូក្រាម ។ប៉ុន្តែសម្រាប់អ្នកដែលមានធនធានគ្រាន់ជាងគាត់ ទិញអង្គប់ចាប់កណ្តុរ ច្រើន ក៍ចាបមបានច្រើនជាងគាត់ផងដែរ។

បុរសខាងនោះបានបន្តអោយដឹងទៀតថាថា៖ អ្នកស្រុកព្រៃគ្រីភាគច្រើនណាស់បានបង្កើតមុខរបរចាប់កណ្ដុរដូចគាត់ដែរដោយធ្វើអង្គប់ ឬខ្លះទៀតទិញពីផ្សារ នូវអង្គប់ ចាប់សត្វកណ្តុរ យកទាំងរស់ បើងាប់ឈ្មួញមិនទិញទេ គឺទីញយកតែកណ្តុលរស។សម្រាប់គាត់ គឺគាត់បានទិញអង្គប់ពីគេដែរដោយអង្គប់ខ្លះចាប់បានតែកណ្តុរ១ទេ តែអង្គប់ខ្លះទៀតចូលហើយចេញវិញចាប់មិនបាន ខ្លះអាចចាប់បានពី ៤ទៅ៥ក្បាល ។

ការដាក់អង្គប់ចាប់កណ្តុរ នៅពេលយប់ដូចយើងដាក់មកចាប់ត្រីដែរ ដោយក្នុង១យប់ យើងត្រូវដើរមើល និងដោះកណ្តុរចេញពីអង្គប់យកដាក់ក្នុងទ្រុង ជាច្រើនសារ ព្រោះតែអង្គប់ចាប់កណ្តុរភាគច្រើនចូលបានតែ១ទេ ហេតុនេះហើយទើបយើងត្រូវដើរមើលនិងដោះជាប្រចាំ ។

តាមការប្រមាណ អ្នកស្រុកព្រៃគ្រី ចាប់កណ្តុរលក់អោយឈ្មួញ ក្នុង១យប់អាច ពី៨រយគីឡូទៅ១តោនដែរ ព្រោះអ្នកចាប់កណ្តុរមានច្រើនគ្នាណាស់ចំណែកឈ្មួញក៍ចុះមកទិញច្រើននាក់ដែរ គឺគ្រប់កន្លែងអ្នកដែររស់នៅតាមដងទន្លេ។ . ដោយឡែកឈ្មួញកណ្ដាលដែលជិះម៉ូតូដាក់ទ្រុង មកទិញកណ្ដុរនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ ក៏បាននិយាយដែរថា៖ ក្នុងឈ្មួញម្នាក់អាចទិញបានជាង១០០គីឡូក្រាមយកទៅលក់នៅរាជធានីភ្នំពេញ និងឮថាទីញបន្តយកទៅប្រទេសវៀតណាមទៀត ដែលតាមការផ្ដល់ព័ត៌មាន ថាៈសត្វកណ្តុរទាំងនេះត្រូវបានយកទៅធ្វើម្ហូប ដោយគេនិយមចូលចិត្តបរិភោគបំផុត។ . គួរកត់បញ្ជាក់ថា៖មិនមែនអ្នកស្រុកជលគីរីទេ គឺមានស្រុករលាប្អៀរ និងស្រុកកំពង់លែង និងកំពង់ត្រឡាច ដែលមានភូមិសាស្ត្រជាប់ដងទន្លេក៏មានការចាប់កណ្ដុរលក់ដូចគ្នានេះដែរ ដោយឈ្មួញជាអ្នកមកដេីប្រមូលទិញដល់ៗផ្ទះតែម្តង ៕