ភ្នំពេញ៖រថយន្តពីរគ្រឿងបេកីកបរល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបើក ដោយប្ដីប្រពន្ធពីរនាក់បណ្តាលឲ្យរងការខូចខា កាលពីវេលាម៉ោង ២និង១០នាទីយប់ឈានចូលថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវ២១៥ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
សមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តឡិចស៊ីសGS300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AV. 0575 បានធ្វើដំណើរតាមផ្លូវកម្ពុជាក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងស្រាប់តែមានរថយន្តសាមយ៉ុង ពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2AP. 5604 បើកដោយប្ដីប្រពន្ធពីរនាក់តាមបណ្ដោយផ្លូវ២១៥ទិសដៅពីត្បូងទៅជើងបានបុកចំពេញទំហឹងចំផ្នែកខាងឆ្វេងខូចខាតទាំងសងខាង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ចំណុចកើតហេតុបានឲ្យភាគីទាំងពីរសំរបសំរួលគ្នា ប៉ុន្តែសំរួលមិនត្រូវទើបសមត្ថកិច្ចសំរេចវាស់វែងយករថយន្តទាំងពីរយកទៅអធិការដ្ឋានខណ្ឌ៧មករា រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖លោកសំនៀង







































