ភិក្ខុ កក្កដា សុភ័ណ្ឌ ដែលបង្ករបញ្ហាតាមបណ្តាញសង្គមត្រូវបានលាចាកសិក្ខបទតាមកិច្ចសន្យា

0

ភ្នំពេញៈ កាលពីថ្មីៗកន្លងមកនេះ មានការបង្ហោះ រូបសាកសពភិក្ខុ កក្កដា សុភ័ណ្ឌ តាមបណ្តាញសង្គម ដោយបានសរសេរក្នុងន័យថា ព្រះតេជគុណ កក្កដា សុភ័ណ្ឌ បានស្លាប់ដោយសារចោរប្លន់សម្លាប់ និងបានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងរូបភាពសាកសព្វមាន ឈាមហូរតាមមាត់ និង ដេកស្លាប់យ៉ាងសុវត្តិភាព ដោយការបង្ហោះនេះ បន្ទាប់ពីមហាជនដឹងរឿងពិត ពីអាណិត ពីធ្លាប់គាំ ទ្រ មកក្តៅក្រហាយវិញ។

ក្រោយពីបែកធ្លាយ រូបសាកសពព្រះតេជគុណ កក្កដា សុភ័ណ្ឌ ថាមិនមែនជារឿងពិត គឺជារឿងដែល សម្តែងធ្វើឲ្យមានអ្នកមានអ្នកចាប់អារម្មណ៍ ដែលជាអំពើខុសនិងវិន័យ ព្រះពុទ្ធសាសនា បែរជាមកលេងសើចដោយភ្លេចគិតខ្លួនជា សង្ឃ កុហក បោកប្រាស់ ទីបំផុតព្រះតេជគុណ កក្កដា សុភ័ណ្ឌ បានចេញមុខសុំទោសជាសាធារណៈ តែពុំបានធ្វើឲ្យមហាជនពេញចិត្តនោះឡើយ។

ប្រភពពត៌មាន ដែលទទួលបាន មុននេះបន្តិចនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ គឺព្រះតេជគុណ កក្កដា សុភ័ណ្ឌ ដែលគង់នៅកុដិលេខ២៥ វត្តសារាវ័ន្តតេជោ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គឺត្រូវបានមន្រ្តីសង្ឃ សាលាអនុគណខណ្ឌដូនពេញ និមន្តមកដោះស្រាយ តាមធម៌វិន័យរួចរាល់ជាស្ថាពរហើយ តេជគុណ កក្កដា សុភ័ណ្ឌ បានទទួលនូវកំហុសឆ្គងនូវទង្វើដែលបានធ្វើ ហើយក៏បាន លាចាកសិក្ខាបទរួចរាល់ តាមកិច្ចព្រមព្រៀងរបស់សាមីខ្លួន ចំពោះព្រះភក្រ្តព្រះមន្រ្តីសង្ឃ