បេីករថយន្តកុងទីន័រមិនប្រយត្ន័បណ្តាលអោយក្រឡាប់រងការខូចខាតយ៉ាងដំណំ!

0

កោះកុង៖  រថយកុងទីន័រមួយគ្រឿងបេីកបរខ្វះការប្រុងប្រយ័ត្នមកដល់ចំណុចផ្លូវកោងបានវ៉ាជែងនិងរថយន្តមួយមួយបណ្តាលអោយរថយន្តក្រឡាប់រងការខូចខាត។

ហេតុការនេះបានកេីតឡេីងកាលវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី៣១កក្កដា២០១៩ លើផ្លូវជាតិលេខ៤ នៅចន្លោះគីឡូម៉ែត្រលេខ ១៤៩-១៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុងជាប់ព្រំប្រទល់ម្ខាងផ្លូវជាមួយស្រុកកំពង់សីលាខេត្តព្រះសីហនុ

សមត្ថកិច្ចបានប្រាប់អោយដឹងថានៅមុកពេលកេីតហេតុមានរថយន្តផ្ទុកកុងតីន័រ ម៉ាកFuso មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ អ្នកបើកបរឈ្មោះ សឿន រស្មី ភេទប្រុស អាយុ ២៧ឆ្នាំ នៅរាជធានីភ្នំពេញ ពេលមកដល់ចំណុចកើតហេតុរថយន្តផ្ទុកកុងតីន័រ បានឡើងវ៉ារថយន្តមួយគ្រឿងផ្សេងទៀតក្នុងស្ថានភាពផ្លូវកោងក៏បុកនឹងរថយន្តបែនម៉ាកហុីណូ ក្នុងទិសដៅបញ្ច្រាសទិសគ្នាបើកបរដោយឈ្មោះ កន សាវាត ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ បណ្តាលអោយរថយន្តផ្ទុកកុងតឺនរ័ក្រឡាប់លើផ្លូវ ហើយរថយន្តទាំង២គ្រឿងរងការខូចខាត ។ទោះជាយ៉ាងនេះក្តី បើតាមសមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ៕