អភិបាលខេត្តព្រះសីហនុ នាំយកអំណោយផ្តល់ជូនកុមារកំព្រាដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រា

0

ព្រះសីហនុ ៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៩ នេះ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងមន្រី្តសាលាខេត្តមួយចំនួនទៀត បានអញ្ជេីញសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនប្អូនៗដែលជាកុមារកំព្រាដែលលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាក្រុងព្រះសីហនុ។
ក្រៅពីនោះអភិបាលក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ម៉ែដោះនិងបុគ្គលឹកនិងកុមារក្នុងមណ្ឌលនោះផងដែរ។

ឯកឧត្តម គូច ចំរើន បានគូសបញ្ជាក់ថា ចាប់ពីខែកញ្ញា២០១៩នេះតទៅ មណ្ឌលកុមារនេះនឹងមានការឧបត្ថម្ភគាំទ្រជានប្តទៀត។បើយោងតាមលោកស្រី សំ ខាន់ដា ប្រធានមណ្ឌលកុមារកំព្រាក្រុង បានអោយដឹងថាមណ្ឌលនេះមានម៉ែៗសំរាប់មេីលការខុសត្រូវ ចំនួន៣ នាក់,បុគ្គលិក២នាក់ និងកុមារា កុមារីកំពុងត្រូវមើលថែមានចំនួ ២៦នាក់ ។កុមារទាំងអស់សុទ្ធតែបានបញ្ជូនទៅរៀនគ្រប់ៗគ្នា។លោកស្រីបានបញ្ជាក់ថា កុមារទាំងនេះក្រោយចេញពីមណ្ឌល់ទៅចំនួន៨០%មានការងារធ្វើ៕