ខេត្តកំពង់ធំ៖ ឯកឧត្តម ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ និង ឯកឧត្តម សុខ លូ អភិបាលនៃអភិបាលខេត្តកំពង់ធំ រួមទាំងអភិបាលរង បានញើញកាត់វិញ្ញាសារមណ្ឌលប្រឡងបាក់ឌុបឆ្នាំ២០១៩ នៅវិទ្យាល័យ ហ៊ុនសែន បាល្ល័ង្គ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៩។
ទិដ្ឋភាពសិស្សានុសិស្ស ជាបេក្ខជន បានធ្វើដំណើរមកចូលរួមប្រឡង ចាប់តាំងពីម៉ោង៦ ដែល បានមកដល់ទីតាំង ដែលជាមណ្ឌលប្រឡង ហើយក្នុងដំណើរនៃការមកដល់នេះ គឺសិស្សនុសិស្ស បានត្រៀមខ្លួននាំយកមកជាមួយនូវ កាតសម្គាល់ខ្លួនចូលប្រឡង រួមទាំងសម្ភារៈមួយចំនួនទៀតមកតាមតាមខ្លួនសម្រាប់ធ្វើការប្រឡងផងដែរ។
សមត្ថកិច្ចប៉ូលិស និងកងរាជអាវុធហត្ថ បានសហការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ សម្រួលនូវភាពងាយ ស្រួលដល់សិស្សានុសិស្ស ក្នុងការរៀបចំទុកដាក់ម៉ូតូ ដោយឥតគិតថ្លៃ និងមានការឆែកឆេរយ៉ាងតឹងរ៉ឹងបំផុត ស្វែងរកការដាក់លាក់ទុកឯកសារ ដោយហាមមិនឲ្យនាំយក នូវទូរស័ព្ទដៃ, កាបូប, ក្រដាសស, ហាមពាក់ស្បែកជើងឃ្លុប,ឬសម្ភារៈអេឡិចត្រូនិច, ចំពោះសិស្សានុសិស្សណា មានការលាក់ទុកវិញ្ញាសារ និងត្រូវបានដកហូត , តែបើសិនឆែកឃើញការលាក់វិញ្ញាសារក្នុងពេលប្រឡង និងសម្រេចឲ្យធ្លាកជាស្វាយប្រវត្តន៍។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង ឯកឧត្តម ទូច វិសាលសុខ បានធ្វើការពិនិត្យវិញ្ញាសារ ដោយមានការចូលរួមពីសិស្សផងដែរ ដើម្បីបញ្ជាក់ពីសុវត្តភាពវិញ្ញាសារ ដែលមានការវិចខ្ចប់វិញ្ញាសារ មានបិទតែម និងវាយត្រា មិនមានរហែក ធ្លាយ ដែលអាចឲ្យវិញ្ញាសារទាំងអស់នេះមានការបែកធ្លាយវិញ្ញាសារមុនម៉ោងប្រឡងនោះទេ។
លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ លើកឡើងថា គ្រប់មណ្ឌលប្រឡងទាំងប្រាំបួន ក្នុងខេត្តកំពង់ធំ មានចំនួន១៨១បន្ទប់ មានសិស្សចូលរួមប្រឡង ៤៥៣៦នាក់ គណៈមេប្រយោគចូល រួម៥៨៤នាក់ ស្រី១៨២នាក់ សកម្មភាពបានបើកឲ្យដំណើរការ ប្រឡងបានទាន់ពេល ជាធម្មតាមិនបញ្ហាណាមួយមិនប្រក្រតីនោះទេ ហើយឆ្នាំនេះ ក៏មិនមានបញ្ហាបាត់ឈ្មោះសិស្សដូចឆ្នាំមុនទៀតនោះដែរ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ជុំវិញសិស្សក្រីក្រ គឺរដ្ឋបាលខេត្តកំពង់ធំ បានធ្វើការរៀបចំឲ្យអភិបាលក្រុង ស្រុកទាំង៩ ជាអ្នកទទួលខុសត្រូវជួយស្វែងរកកន្លែងស្នាក់នៅរបស់សិស្ស ដោយឥតគិតថ្លៃ ដើម្បីសម្រួលដល់ការចូលរួមប្រឡង បាក់ឌុបឆ្នាំ២០១៩ គួរបញ្ជាក់ដែរថា ក្នុងមណ្ឌលទាំង៩ ក្នុងខេត្តកំពង់ធំ គឺមានមណ្ឌលថ្នាក់វិទ្យាសាស្ត្រចំនួន២ មណ្ឌល និងថ្នាក់សង្គមចំនួន០៧មណ្ឌល ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ក្នុងឆ្នាំប្រឡង២០១៩នេះ បើសិស្សណា ប្រឡងបាន និទ្ទេសអេ និងមានការលើកទឹកចិត្ត ផ្តល់ម៉ូតូមួយគ្រឿងជូន ហើយនិងស្វែងរកសម្បុរជនផ្តល់ជូនបន្ថែមទៀត ។
ដោយ ប៊ុន រដ្ឋា








































