ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអញ្ជើញបំពាក់ឯកសណ្ឋាន ១២សម្រាប់ និងវិទ្យុទាក់ទង ជូនប្រជាការពារ

0

ខេត្តកំពង់ធំ ឯកឧត្តម ឧត្តមសេនីយ៍ទោ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គណៈបញ្ជាការឯកភាពឯកភាព បានអញ្ចើញជាអធិបតី ក្នុងការបំពាក់ឯកសណ្ឋានជូនចំនួន១២ សម្រាប់  និង វិទ្យុ ទាក់ទង ដៃ ចំនួន មួយ គ្រឿង  ពិធីបំពាក់នេះ ត្រូវបានធ្វើឡើង ននៅវត្តធម្មយុត្ត ស្ថិតនៅភូមិកំពង់រទេះ  សង្កាត់កំពង់រទេះ ក្រុង ស្ទឹង សែន  ខេត្តកំពង់ធំ  និង ផ្សព្វផ្សាយ គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព  នៅ ល្ងាច ថ្ងៃ ចន្ទ ទី ២៦  ខែសីហា  ឆ្នាំ ២០១៨  ។

 

ឯកឧត្តម ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  បានមានប្រសាសន៍ថា ការបំពាក់ឯកសណ្ឋានជូនប្រជាការពារនេះ គឺត្រូវបានធ្វើឡើងតាម សំណូម ពររបស់ប្រធានភូមិ កំពង់ រទេះ  និង ចៅ សង្កាត់ កំពង់រទេះ  ក្រុង ស្ទឹង សែន  ខេត្តកំពង់ធំ   ទើប បាន ដឹក នាំ សហការី  និងអាជ្ញាធរដែនដី បាន ទៅ ផ្សព្វផ្សាយ សភាព ការណ៍ មួយ ចំនួន   ពិសេស ផ្សព្វផ្សាយ គោលនយោបាយ ភូមិ  ឃុំ  មាន សុវត្ថិភាព ទាំង ៩ចំណុច របស់ រាជរដ្ឋាភិបាល  ។ ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម     បាន ថ្លែង អំណរគុណ ចំពោះ ប្រជាការពារ យេីង ដែល បាន ស្ម័គ្រ ចិត្ត លះបង់ សេចក្តី សុខ ផ្ទាល់ ខ្លួន  និង ក្រុមគ្រួសារ ដេីម្បី បម្រើ ប្រជាជន  ដោយ បងប្អូន មិនបាន ទទួល ប្រាក់ បំណាច់ អ្វី ឡើយ   ឯ កឧត្តម សោម ស៊ុន  ក៍បាន បញ្ជាក់ ជូន អំពី តួនាទី ភារកិច្ច  សិទ្ធ  របស់ ប្រជាការពារ  ហេីយ សំណូមពរ ឲ្យ បងប្អូន  អនុវត្តន៍ តាម តួ នាទី ភារកិច្ច  និង សិទ្ធ  ដែល ប្រគល់  កុំ ធ្វើ អ្វី ដែល ខុស នឹង ច្បាប់  នាំ ឲ្យ មាន ទោស ដល់ ខ្លួន   ។

សំណូមពរដល់អាជ្ញាធរដែនដី ប្រជាការពារ  និង ប្រជាពលរដ្ឋ យើង ៖១/  ត្រូវ គោរព ច្បាប់ ចរាចរ  និង ត្រូវ ពាក់ មួក សុវត្ថិភាព ចំពោះ បងប្អូន ដែល ដែល ត្រូវ ធ្វើ ដំណើរ ដោយ ទោចក្រយាន យន្ត   ដើម្បី រក្សា អាយុ ជីវិត របស់ យេីង  ។២/  ត្រូវ អប់រំ ណែនាំ កូន ចៅ  ត្រូវ ជៀស ឲ្យ ឆ្ងាយ ពី គ្រឿងញៀន  គ្រឿងញៀន គឺ ឃាតក សម្លាប់ ខ្លួន យើង  នឹង គ្រួសារ យេីង  ។៣/  សូម បងប្អូន កុំជឿ  កុំចាញ់  ការ ឃោសនា បំផុស  ពត៌មាន ញុះញង់ លាបពណ៍  បំបែកបំបាក់ ជាតិ នាំ ឲ្យ ប្រទេស ជាតិ ធ្លាក់ ក្នុង គ្រោះ ថ្នាក់ នៃសង្គ្រាម សារ ជា ថ្មី   ។  ដោយ ប៊ុន រដ្ឋា