ការចូលរួមរបស់សហគមន៍ គឺពិតជាបានរួមចំណែកលើកស្ទួយ វិស័យអប់រំ ទទួលបានភាពរីកចម្រើន

0

 

ក្រចេះ ៖ លោក សឿ ឡូញ ប្រធានការិយាល័យអប់រំស្រុកព្រែកសព្វ បានលើកឡើងថា ការចូលរួមរបស់សហគមន៍ នៅមូលដ្ឋានគឺពិតជាបានរួមចំណែកលើកស្ទួយ វិស័យអប់រំ ទទួលបាននូវភាពរីកចម្រើន ។
កាលើកឡើងបែបនេះគឺ នៅក្នុងឪកាសដែលលោក ប្រធានបានអញ្ចើញចូលរួម ក្នុងពិធីចែករង្វាន់សិស្សពូកែរ ប្រចាំកម្រងព្រែកប្រសព្វ ដោយមានការអញ្ចើញចូលរួមពីសំណាក់ លោក សន ស៊ីដែន អភិបាលរងស្រុកព្រែកប្រសព្វ នៅក្នុងបរិវេណសាលាបឋមសិក្សា ព្រះគ្រូ គឹមឯម កាលពីម្សិលម៉ិញនេះស្ថិតនៅក្នុងឃុំព្រែកប្រសព្វ ខេត្តក្រចេះ ។
លោកប្រធានការិយាល័យអប់រំ បានបញ្ជាក់ដោយសង្កាត់ធ្ងន់ថា ការចូលរួមរបស់សហគមន៍ នៅមូលដ្ឋាន បានរួមចំណែកក្នុងការលើកស្ទួយ វិស័យអប់រំ អោយទទួលបាននូវភាពរីកចម្រើន លោកថាគ្រប់សាលារៀនបើពុំមានសហគមន៍ចូលរួមទេ សាលារៀននោះ មិនមានការអភិវឌ្ឍន៍រីកចម្រើនបានទេ ។
លោកមានប្រសាសន៍ថា សមាគមនៅពេលនេះគឺពេលនេះគឺចង់បញ្ជាក់សំដៅទៅលើមាតាបិតាឬអាណាព្យាបាលសិស្ស និងអាជ្ញាធរមូលដ្ឋាន រួមនិងអ្នកពាក់ពន្ឋ័គឺជាសហគមន៍ដែលត្រូវចូលរួមអភិវឌ្ឍវិស័យអប់រំ ដូចពេលបច្ចុប្បន្ននេះ ។
លោកប្រធានបន្តរថា សហគមន៍គឺមានសារសំខាន់ខ្លាំងណាស់ ដែលមិនអាចកាត់ចោលបាន ជាក់ស្តែងនៅក្នុងឃុំព្រែកប្រសព្វបច្ចុប្បន្ន មានរបងសាលារៀន និងអាគារសិក្សា ទាំងវិទ្យាល័យនិងបឋមសិក្សា គឺបានមកពីការចូលរួមរបស់សហគមន៍ លោកថាសាលាមិនមានថវិកានិងលទ្ធភាពទេ ប៉ុន្តែដោយសារការចូលរួមរបស់សហគមន៍ ទើបមានការរីកចម្រើនដូចសព្វថ្ងៃនេះ ។
លោកប្រធានការិយាល័យក៏បានអំពាវនាវ ដល់បងប្អូនមាតាបិតាឬអាណាព្យាបាល ទាំងអស់មេត្តាជួយគាំទ្របន្តបន្តអភិវឌ្ឍវិស័យអប់រំឲ្យកាន់តែប្រសើរជាងនេះទៀត ។ ក្នុងនោះ មាតាបិតាឬអាណាព្យាបាល គួរបញ្ជូនកូនទៅចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗគ្នា នៅក្នុងករណីកិច្ចបានចែងថាមាតាបិតាដែលមានកូនដល់អាយុ សិក្សាត្រូវតែបញ្ជូនកូនទៅចុះឈ្មោះចូលរៀននៅសាលាដែលខ្លួនពេញចិត្ត ។

គួរបញ្ជាក់ថា សាលាបឋមសិក្សាចំនួន៧កន្លែង ដែលស្ថិតនៅក្រោមកាដឹកនាំរបស់លោកស្រី ហុក សៀកឡាំង ប្រធានគម្រងព្រែកប្រសព្វ គឺបានរៀបចំកម្មវិធីប្រឡងប្រណាំងសិស្សពូកែរ ជារៀងរាល់ឆ្នាំ និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សដែលប្រឡងចំណាត់ថ្នាក់ចាប់ពីលេខ១ដល់លេខ៥ ។
តាមរបាយការណ៍របស់លោកស្រី ហុក សៀកឡាំង ប្រធានគម្រងព្រែកប្រសព្វបានបញ្ជាក់អោយដឹងថា ឆ្នាំនេះដោយសារមានកាចូលរួមពីសហគមន៍មូលដ្ឋាន ដែលមានមាតាបិតា ឬអាណាព្យាបាលសិស្ស អាជ្ញាធរ ក្រុមហ៊ុន រួមនិង សប្បុរជនជាច្រើននាក់ ដែលបានចូលរួមឧបត្ថម្ភគាំទ្ររ ជាថវិកា កង់ និងសំភារៈសិក្សា សម្រាប់ចែកជូនដល់សិស្សឆ្នើម ចំនួន៣៣នាក់ ក្នុងនោះសិស្សស្រីមានចំនួន២៦នាក់ ដោយក្នុងម្នាក់ៗទទួលបាន កង់១គ្រឿង សំភារៈសិក្សាមួយឈុត រួមនិងថវិការមួយចំនួនទៀត ក្នុងនោះក៍មានកាឧបត្ថមថិវិការលើកទឹកចិត្តសម្រាប់គ្រូ ដែលខិតខំបង្រៀនកូនសិស្ស ដែលប្រឡងជាប់ចំណាត់ថ្នាក់ល្អ ។
លោកស្រី ប្រធានគម្រងបានអំពាវនាវ សូមអាណាព្យាបាលទាំងអស់មេត្តាជួយគាំទ្រនិងជឿទុកចិត្តចំពោះគ្នា ទាំងនេះគឺជាការយកចិត្តទុកដាក់ពីសំណាក់លោកគ្រូអ្នកគ្រូដែលបានបង្ហាត់បង្រៀន ដល់កូនក្មួយសិស្សានុសិស្សទាំងអស់គ្នាតែថ្ងៃនេះឃើញមានចំណាត់ថ្នាក់ការសិក្សាទទួលបានលទ្ធផលល្អ។
ដើម្បីឲ្យវិស័យអប់រំរបស់យើងមានការរីកចម្រើនទាល់តែមានការចូលរួម ដូចថ្ងៃនេះដែលមានការចូលរួមពីគ្រប់ផ្នែកភាគីពាក់ព័ន្ធដើម្បីរួមគ្នាលើកស្ទួយនូវវិស័យអប់រំ ពិសេសគឺមានការចូលរួមពីសំណាក់មាតាបិតាឬអាណាព្យាបាលសិស្ស និងបានលើកទឹកចិត្តឲ្យសិស្សានុសិស្សទាំងអស់គឺខិតខំយកចិត្តទុកដាក់បន្តរក្នុងការសិក្សា ខំធ្វើជាកុមារល្អសិស្សល្អកូនល្អដើម្បីក្លាយទៅជាទំពាំងស្នងឬស្សី ហើយត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា។
ដោយ ម៉េង គាង