ខេត្តកំពង់ធំ ឯកឧត្តមមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមការងារយ៉េនឌ័រប្រគល់ថវិកា ជូនដល់លោក ស្រី នាយចំណង់គង់ ដានី ដែលបានសម្រាកលំហែមាតុភាព ត្រូវបានទទួលថវិកាឧបត្ថម្ភ ពរាជរដ្ឋាភិបាល ចំនួន ៨០០,០០០ រៀល និងថវិការបស់ក្រុមការងារយ៉េនឌ័រ អង្គភាពនៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំចំនួន ២០០,០០០រៀល សរុប១,០០ ០,០០០រៀល។
ពិធីប្រគល់នេះ មានវត្តមាន ឯកឧត្តម ឧត្តម សេនីយ៍ទោ សោម ស៊ុន និងសហការី ក្រុមការងារយ៉េនឌ័រ បាន ប្រគល់ថវិកា ជូនលោកស្រី នាយ ចំណង់គង់ ដានី ជំនួយការការិយា ល័យទី៤ នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បន្ទាប់ពីលោកស្រីបានសម្រាលកូនក្នុង រយៈពេលកន្លងមក ពិធីបានធ្វើនៅរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៩ ស្ថិតនៅភូមិ ព្រៃបន្លិច សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ ។
លោកស្រី នាយចំណង់គង់ ដានី និង ស្វាមី មានសេចក្ដីរំភើបរីករាយ ដែលបានទទួលនូវថវិកាគោល នយោបាយ របស់រាជរដ្ឋាភិបាល និង ថវិកាជួយឧបត្ថម្ភបន្ថែមរបស់ក្រុម ការងារយ៉េនឌ័រ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន គោរពថ្លែងអំណរគុណ ដ៍ជ្រាលជ្រៅ ជាទីបំផុត ចំពោះសម្តេចអគ្គ មហាសេនាបតីតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយសម្រាលបន្ទុក ការលំបាករបស់យោធិននារី ដែលត្រូវសម្រាលកូន និងសម្រាកលំហែមាតុភាព ។
ក្រុមគ្រួសារលោកស្រី បានសំដែងការ
អំណរគុណចំពោះឯកឧត្តម ឧត្ដម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង សហការី ដែលជាក្រុមការងារយ៉េន ឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ដែលបានជួយ ឧបត្ថម្ភថវិកាបន្ថែម ដល់ក្រុមគ្រួសារ យោធិននារីដែលបានសម្រាលកូន ផងដែរ ។ដោយ ប៊ុន រដ្ឋា







































