កំពង់ធំ= គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករ៉ឺម៉កគោយន្តកន្ត្រៃយ៍ពីក្រោយ ក្នុងទឹសដៅស្របគ្នា (ពីកើតទៅលិច) បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ និងខូចខាតម៉ូតូ០១គ្រឿង កាលពីវេលាម៉ោង១៨និង២៥នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទីអង្គារ ០៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៧៧-១៧៨ ភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថាអ្នកបើកបរគោយន្តឈ្មោះ សៀវ សារឿន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិត្បែង(ក) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ(នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ) ។
ចំណែកម៉ូតូហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1FM.8585 បើកបរដោយឈ្មោះ រ៉េន សារ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិរមាំងងាប់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរធ្វើស្រែ(ស្លាប់នៅនឹងកន្លែងកើតហេតុ) (ពាក់មួកសុវិត្ថភាព)។
មូលហេតុជាបឋមបង្កដោយអ្នកបើកបរគោយន្តកន្ត្រៃយ៍សណ្តោងរ៉ឺម៉ក គ្មានភ្លើងបំភ្លឺខាងក្រោយ។ 
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ និងប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយរងចាំដោះស្រាយគ្នា ! សពប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ ៕ ដោយ ប៊ុន រដ្ឋា







































