សៀមរាប= ឯកឧត្តម ហោ សារុន អនុរដ្នលេខាធិកាក្រសួងទេសចរណ៍ តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្នមន្រ្ដីក្រសួងទេសចរណ៍ បានអញ្ចើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្ដីពី (បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍)ពិធីនេះបានប្រារព្វធ្វើនៅសណ្ឋាគារអង្គរ ខេត្តសៀមរាបនៅព្រឹកថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១៩ក្នុងនោះក៏មានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត អ្នកតំណាងម្ចាស់សណ្ឋាគារ ភោជនីដ្ឋាន ផ្ទះសំណាក់ និងអង្គការគូរ ព្រមទាំងអង្គភាពជាច្រើនទៀតសរុបជាង១០០នាក់។
ក្នុងនោះមានការប្រគល់ពានបរិស្ថានគ្មានផ្សែងបារី ដល់ម្នាស់សណ្ឋាគារនិងភោជនីដ្ឋាននៅក្រុងសៀមរាប ដែលបានអនុវត្តន៍គោលការណ៍បរិស្ថានគ្មានផ្សែងបារី ដើម្បីឈ្នះពាន់បរិស្ថានគ្មានផ្សែងបារី អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋានអាជីវកម្មត្រូវគោរពតាមលក្ខខណ្ឌចំនួន៦ចំនុចដូចជា=១ មិនត្រូវផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់នៅនិងកន្លែងរបស់ខ្លួនទោះក្នុងទ្រង់ទ្រាយណាក៏ដោយ។ ២ ត្រូវតាំងលក់តែបារីណាដែលមានសារព្រមានសុខភាពជារូបភាពនិងជាអក្សរខ្មែរ ដែលមានទំហំ៥៥%បោះពុម្ពនៅផ្នែកខាងលើនៃផ្ទៃសំខាន់ទាំងពីរនៃកញ្ចប់ផលិតផលថ្នាំជក់។ ៣ អាចដាក់តាំងបង្ហាញកញ្ចប់ផលិតផលថ្នាំជក់បានតែមួយកញ្ចប់ក្នុងមួយម៉ាកនៅនិងកន្លែងឬតូបលក់ក្នុងហាងលក់ផលិតផលថ្នាំជក់តែប៉ុណ្ណោះ។ ៤ ត្រូវបិតស្លាកសញ្ញាហាមជក់បារីនៅនិងកន្លែងមើលឃើញច្បាស់។មិនត្រូវដាក់តាំងឬបង្ហាញប្រដាប់គោះក្រញោះមបារិក្នុងកន្លែងរបស់ខ្លួនទោះក្នុងទ្រងទ្រាយ ទំហំ និងប្រភេទណាក៏ដោយ។ ៦ ត្រូវបង្កាប់អោយអ្នកជក់បារីទៅជក់នៅខាងក្រៅបើអ្នកជក់មិនគោរពតាម ត្រូវសហការជាមួយសមត្ថកិច្ចមូលដ្ឋានដើម្បីចាត់ការបន្ដ។ ចំពោះម្ចាស់អាជីវកមុ្មណាដែលមិនគោរពតាមលក្ខខណ្ឌទាំង៦ខាងលើនេះ ក្រសួងទេសចរណ៍មិនផ្ដល់ឬបន្ដអាជ្ញាបណ្ណជួនឡើយថែមទាំងប្រឈមមុខនិងការផាកពិន័យទៀតផង។
ការអនុវត្តន៍បរិស្ថានគ្មានផ្សែងបារីបានផ្ដល់ផលប្រយោជន៍យ៉ាងធំធេងដល់អ្នកគ្រប់គ្រងម្ចាស់សណ្ឋាគារ ភោជនីដ្ឋាន ព្រមទាំងបុគ្គលិក និងអតិភិជនដែលមកប្រើប្រាស់សេវាកម្មផ្ទាល់ទទួលបានសុខភាពល្អ និងចំណេញថវិការ។ជាងនេះទៅទៀតការអនុវត្តន៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ នៅតាមភោជនីដ្ឋានផ្សេងៗនិងតំបន់ទេសចរណ៍ ធ្វើអោយភ្ញៀវទេសចរណ៍ទទួលបាននូវសុខភាពពេលមកទស្សនា ដែលនេះជាសក្ដានុពលក្នុងការបង្កើនចំណូលជាតិតាមរយះការទាក់ទាញភ្ញៀវទេសចរណ៍។
គួរបញ្ចាក់ផងដែរថា តាមការស្រាវជ្រាវដែលធ្វើឡើងដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក និងលេខាធិការដ្ឋាននៃអនុសញ្ញាត្រួតពិនិត្យថ្នាំជក់ បានរកឃើញថា ប្រជាពលរដ្ន១៥០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំ បណ្ដាលមកពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់។លើសពីនេះការប្រើប្រាស់ថ្នាំជក់បណ្ដាលអោយបាត់បង់ទឹកប្រាក់ប្រមាណ ៦៤៩លានដុល្លាក្នុងមួយឆ្នាំដែលស្មើរនិង៣%នៃGDPរបស់កម្ពុជា ។ដូច្នេះគោលការបរិស្ថានគ្មានផ្សែងបារី គឺជាយន្ដការដ៏មានប្រសិទ្ធិភាពនិងប្រសើរបំផុតក្នុងការផ្ដល់សុខមាភាពប្រជាពលរដ្ន លើកកម្ពស់សេដ្ឋកិច្ចជាតិ និងកែប្រែកម្ពុជាអោយទៅជាប្រទេសគ្មានផ្សែងបារីនៅឆ្នាំ២០២៥ តាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្នមន្រ្ដីកម្ពុជា ក្នុងជំនួបជាមួយ លោកវិជ្ជបណ្ឌិត តាកេស្សី កាសៃ នាយកអង្គការWHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី២៦ ខែសីហា នៅវិមានសន្ដិភាពទីស្ដីការនាយករដ្នមន្ត្រី។
ឯកឧត្តម ហោ សារុន អនុរដ្នលេខាធិកាក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ដើម្បីជំរុញការអនុវត្តន៍ច្បាប់ អនុក្រឹត ប្រកាស និងសេចក្ដីណែនាំ ដែលពាក់ព័ន្ធបរស្ថានគ្មានផ្សែងបារីបានដោយជោគជ័យ ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសៀមរាប ផ្នែកឯកជននៃវិស័យទេសចរណ៍ អង្គការជាតិ និងអន្ដរជាតិ ដៃគូរអភិវឌ្ឍន៍ ភ្ញៀវជាតិ អន្ដរជាតិ ចូលរួមអនុវត្តន៍សេចក្ដីណែនាំស្ដីពីបរិស្ថានគ្មានផ្សែងបារីដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជានេះអោយបានជោគជ័យ និងកាន់តែមានប្រសិទ្ធិភាព៕ប៊ុនរិទ្ធី