ភ្នំពេញ ៖ បុរសម្នាក់ក្នុងសភាពអារម្មណ៍ភាំងៗ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប១ ខណ្ឌពោធិសែនជ័យ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នេះដោយអះអាងថា កំពុងជិះម៉ូូកង់បី ជ្រុះកាបូបដៃ អស់លុយ៣មុឺនដុល្លា និងឯកសារមួយចំនួន ហើយមានគេរើសកាបូបឲ្យវិញ តែលុយបាត់បង់ សម្តីហារមាត់និយាយ រកសុឺងមិនជឿ ។
តាមសម្តីបុរសខាងលើ គាត់អ្នកបុគ្គលិក ផ្នែកទីផ្សារ ក្រុមហ៊ុនលក់រថយន្ត ហើយលុយ៣មុឺនដុល្លាដែលបាត់នោះ ជាលុយទើបលក់រថយន្ត ព្រុស សេរី២០១០ ។ បុរសដដែលបន្តទៀតថា មុនកើតហេតុ គាត់ជិះម៉ូតូកង់បី ធ្វើដំណើរចេញពី ហាងលក់រថយន្ត ម្តុំមន្ទីរពេទ្យរុស្សី គោលបំណងទៅផ្ទះមួយទៀត នៅខាងផ្លូវជាតិលេខ៤ លុះធ្វើដំណើរដល់មុខព្រលានយន្តហោះ ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ទើបដងថា បាត់កាបូបលុយ អស់៣មុឺនដុល្លា បត់ត្រឡប់ក្រោយ រកដាក់ពាក្យបណ្តឹង គ្រាន់តែមកដល់មុខប៉ុស្តិ៍ប៉ូលិស មានគេយកកាបូបមកឲ្យ ថារើសបានតាមផ្លូវ តែលុយមិនឃើះញទេ ។
តែអ្វីរកសឹងមិជឿ ត្រង់ថា មនុស្ស២នាក់ សាកសួរគាត់ ឆ្លើយប្រាប់ផ្សេងគ្នា ហាក់ដូចជាមានបញ្ហាអ្វីផ្ទាល់ខ្លួនក្រៅពីថាបាត់លុយ ។ តែទោះជាយ៉ាងណាក្តី មន្ត្រីនគរបាល លោកនាំទៅសាកសួរ ដើម្បីបញ្ជាក់ជុំវិញថាគាត់បាត់លុយនោះ នៅតែភាំងៗដដែល ពោលបុរសខាងលើមិនច្បាស់ខ្លួនឯង ៕







































