ឆ្លងចរន្តអគ្គីសនីយ៍ បណ្តាលឲ្យផ្ទះមួយខ្នងឆាបឆេះទាំងស្រុង

0

កំពង់ធំ=អគ្គីភ័យបានលេខត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងក្លាយជាផេះ..ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍០៤រោច ខែអស្សុជ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៩វេលាម៉ោង១៤:៤៥នាទីរសៀល មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១ខ្នងស្ថិតនៅភូមិរកា ឃុំកំពង់ចិនជើង ស្រុកស្ទោង។
-ម្ចាស់ផ្ទះឈ្មោះ ស្រស់ ខាត់ ភេទប្រុសអាយុ៧៣ឆ្នាំប្រពន្ធឈ្មោះ ខាត់ យន អាយុ៦២ឆ្នាំ។
បើតាមសមត្ថកិច្ចអោយដឹពីមូលហេតុ: ឆ្លងចរន្តអគ្គីសនី។
-ប្រភេទសំណង់: ឈើលើថ្មក្រោម ជញ្ជាំងក្តា ដំបូលប្រក់ក្បឿង ទំហំ០៨មx១២ម។
+ខូចខាត:
-ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ០៨មx០១២ម
-ប្រាក់រៀលចំនួន៣០០០០០០រៀល
-មាសទម្ងន់០៣ជី
-សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
ករណីអគ្គិភ័យខាងលើពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
-រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទោងបានចេញអន្តរាគមន៍ចំនួន០១គ្រឿងនិងរថយន្តអគ្គិភ័យរបស់លោកឧកញ៉ា លឹម ប៊ុនណាចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តស្មើនិង០៨ម៉ែត្រគុបរលត់ទាំងស្រុង។
-និងមានកម្លាំងអន្តរាគមន៍សរុបចំនួន២៧នាក់។ម្ចាស់ផ្ទះបានលើកដៃសំពះសូមអំពាវនាវដល់សប្បុរសជនមេត្តាជួយពួកគាត់ទៅតាមកម្លាំងសទ្ធាជ្រះថ្លាទោះតិចក្តីច្រើនក្តី៕