VIDEO បារាំង​ប​ញ្ចូ​ន​ទាហាន​៣០០០​នាក់​ទៅកាន់​តំបន់​Sahel ប្រឆាំង​និង​ក្រុម​ឧទាម​

0

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បារាំង​លោក​Jean-Yves Le Drian កាលពី​ថ្ងៃទី​១៣​ខែកក្កដា​បានប្រកាស់ថា រដ្ឋាភិបាល​ទីក្រុង​ប៉ារីស​បានសម្រេច​ប​ញ្ចូ​ន​កម្លាំង​ទាហាន​៣​ពាន់​នាក់​ទៅកាន់​តំបន់​Sahel ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​បះបោរ​ដោយមាន​ការចូលរួម​ពី​ប្រទេស​សហគមន៍​ទ្វី​អាហ្វ្រិក​។​ ​

កម្លាំង​ទាហាន​បារាំង​នឹង​សហការ​ជាមួយ​ប្រទេស​ចំនួន​ប្រាំ​នៅ​តំបន់​Sahel-Sahara ប្រឆាំង​និង​ក្រុម​ភេរវកម្ម​ដែលមាន​ឈ្មោះថា Barkhane នៅពេល​ដ៏​ខ្លី​ខាងមុខ​។​

ក្រៅពីនេះ​បារាំង​ក៏បាន​ប​ញ្ចូ​ន​ឧ​ទ្ធ​ម្ភា​គ​ច័​ក្រ យន្តហោះ​គ្មាន​មនុស្ស​បើក យន្តហោះ​ចម្បាំង សម្រាប់​អន្តរ​គម​ន៍​នៅពេល​ចាំបាច់​បំផុត​។​ ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ទូរ​ទស្ស​Eropel រដ្ឋមន្ត្រីការបរទេស​បារាំ​បញ្ចា​ក់ថា ការវាយប្រហារ​ដោយ​យោធា​បារាំង​ទៅ​ភាគ​ខាងជើង​ប្រទេស​ម៉ាលី គឺ​ដ​ម្បី​ជួយ​ដល់​ប្រទេស​នេះ កម្ចាត់​ក្រុម​អ៊ិ​ស្លាម​បះបោរ ក៏ដូចជា​ក្រុម​ភេរវកម្ម​Barkhane​។​ ​ប្រទេស​ជាច្រើន​ក្នុង​ទ្វី​អាហ្វ្រិក ធ្លាប់ជា​អតីត​ស្ថិតនៅក្រោម​អ​នា​និគម៍​បារាំង ហើយ​តែងតែ​ស្នើរ​ដល់​បារាំង​ឲ្យ​ជួយ​ពេល​មាន​ហេតុ​ការ​អាក្រក់​កើតឡើង​។ បារាំង​ក៏​ជា​ប្រទេស​ប​ញ្ចូ​ន​កម្លាំង​ទាហាន​ទៅ​ជួយ​ដល់​ទ្វី​អាហ្វ្រិក​ច្រើនជាងគេបង្អស់​ក្នុងចំណោម​ប្រទេស​តំបន់​អឺរ៉ុប​៕