ភ្នំពេញៈ រថយន្តកាមរីបាឡែនមួយគ្រឿង បើកក្នុងល្បឿនជ្រុលបុកម៉ូតូសេ១២៥រងការខូចខាតត្រង់ចំណុចផ្លូវលេខ១៨២កែង ផ្លូវលេខ២៥៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ហើយរថយន្តបង្កបានព្យាយាមបើករត់រហូតដល់ចំណុចផ្លូវលេខ១៥៦កែងផ្លូវលេខ២៦១ ត្រូវបានជនរងគ្រោះដេញ
ឃាត់បាន កាលពីវេលាម៉ោង២០ និង០៥នាទីយប់ ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១៤ ។
![AA3 - Taxi[(001711)08-28-25]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/AA3-Taxi00171108-28-25.jpg?resize=420%2C336&ssl=1)
![AA3 - Taxi[(000038)08-25-58]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/AA3-Taxi00003808-25-58.jpg?resize=420%2C336&ssl=1)
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរម្នាក់ ឌុបនារីម្នាក់ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CH-7495 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចផ្លូវកែងលេខ២៥៣ ស្រាប់តែមានរថយន្តកាមរីឆ្លាមពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2M-6171 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៥៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន បានជ្រុលប៉ះម៉ូតូ ឲ្យរងការខូចខាត ហើយរថយន្តថយក្រោយបំរុងកិនជនរងគ្រោះ តែត្រូវជនរងគ្រោះរត់ចេញទាន់។
![AA3 - Taxi[(001293)08-27-47]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/AA3-Taxi00129308-27-47.jpg?resize=420%2C336&ssl=1)
![AA3 - Taxi[(000948)08-27-27]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/AA3-Taxi00094808-27-27.jpg?resize=420%2C336&ssl=1)
បន្ទាប់មករថយន្តបង្ក បានព្យាយាមបើករត់រហូតដល់ចំណុចផ្លូវលេខ១៥៦កែង ផ្លូវលេខ២៦១ ត្រូវបានជនរងគ្រោះជិះម៉ូតូដេញឃាត់បាន និងហៅមិត្តភ័ក្រមកវាយកញ្ចក់រថយន្តបណ្តាលឲ្យបែកខាងស្តាំផ្នែងខាងក្រោយ។
![AA3 - Taxi[(001119)08-27-34]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/AA3-Taxi00111908-27-34.jpg?resize=420%2C336&ssl=1)
![AA3 - Taxi[(000337)08-26-59]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/AA3-Taxi00033708-26-59.jpg?resize=420%2C336&ssl=1)
ក្រោយពេលកើតកើតហេតុសមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ និងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីរងចាំដោះស្រាយពេលក្រោយ៕



































![AA3 - Taxi[(000782)08-27-18]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/AA3-Taxi00078208-27-18.jpg?resize=420%2C336&ssl=1)



