ចាប់តាំងពីលោក ទៀ សីហា គ្រងតំណែងជាអភិបាលខេត្តសៀមរាបបទល្មើសដឹកជញ្ជួនឈើដោយខុសច្បាប់ឃុំខ្វាវស្រុកជីក្រែងដូចទឹកបាក់ទំនប់

0

ខេត្តសៀមរាប៖ មានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋ មកលើគណៈគ្រប់គ្រងថ្នាក់ខេត្ត ដែលមានលោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប ថា ចាប់តាំងពីលោក គ្រង់រាជជាអភិបាលខេត្តសៀមរាប បទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើមិនត្រឹមតែចុះថយ បែរជាមានការកើនឡើងយ៉ាងគំហុក ដោយពុំមានវិធានការបង្រ្កាប ឬក៏ទប់ស្កាត់ពីសំណាក់ លោកពៅ ជុំ ប្រធានស្នាក់ការបរិស្ថានឃុំខ្វាវនោះឡើយ ធ្វើឲ្យបទល្មើស ដឹកជញ្ជូនឈើដោយខុសច្បាប់ដូចសត្វកណ្តៀរទៅវិញ។

តាមការអះអាងពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា បទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ តាមរយះរទេះ និងតាមរយះគោយន្ត ឬតាមរ៉ឺម៉កសណ្តោងម៉ូតូ បានកំពុងតែធ្វើសកម្មភាពយ៉ាងកំហុកដូចទឹកបាក់ទំនប់ ដោយពុំមានការខ្លាចញញើតពីសំណាក់ច្បាប់នោះឡើយ ជាហេតុធ្វើឲ្យស្នាក់ការបរិស្ថាន ដែលមាន លោក ពៅ ជុំ ជាប្រធានស្នាក់ការកំពុងតែគ្រប់ទឹក និងការមិនអើពើក្នុងការបង្រ្កាបពាក់ព័ន្ឋនឹងការដឹកជញ្ជូន​នោះឡើយ ។

តាមការឲ្យដឹងពីលោក វែង ដែលជាអ្នកដឹកឈើ តាមរ៉ឺម៉កម៉ូតូ បានឲ្យដឹងថាលោកដឹកជារៀងរាល់ដង គឺបានខលប្រាប់គ្រប់សមត្ថកិច្ចពាក់ព័ន្ឋអស់ហើយ ដោយគ្មានខ្វះចន្លោះនោះឡើយ មុននឹងរ៉ឺម៉កសណ្តោងឈើ របស់លោកវិលកង់ ហើយក៏មិនបានខ្លាចញញើតអ្នកណាទៀតឡើយ  ប្រភពបានឲ្យដឹងថា ចំណែកក្នុងការដឹកជញ្ជូនឈើរបស់លោកវែង  លោកគុន និងបក្ខពួកជាច្រើន បានដឹករាប់សិបឆ្នាំមកហើយ ពុំមានសមត្ថកិច្ចណាម្នាក់ហ៊ានចាប់ឈើរបស់លោក ឡើយ ព្រោះសមត្ថកិច្ចទាំងនេះប្រៀបដូចជាកូនមិមដោះលោកវែងអញ្ចឹង

ពាក់ព័ន្ឋនិងបញ្ហាដឹកជញ្ជូនឈើដោយខុសច្បាប់ ត្រូវបានគេដឹងថា មានឈ្មួញដឹកជញ្ជូនឈើ ចេញពីឃុំខ្វាវ ឆ្លងកាត់មុខស្នាក់ការបរិស្ថានឃុំខ្វាវ  ស្រុកជីក្រែង  ដឹកឆ្ពោះមកតាមភូមិព្រៃឆ្ការ ឃុំពង្រលើ  ឆ្ពោះទៅភូមិអូរ ជាក់ស្តែងបទល្មើសទាំងនេះបានធ្វើសកម្មភាពរាល់យប់ ដោយពុំមានការចាត់វិធានការបង្រ្កាបនោះឡើយ ពីសំណាក់ សមត្ថកិច្ចពាក់ព័ន្ឋ តែបើបង្រ្កាបគឺត្រូវបានធ្វើឡើងត្រឹមតែមួយដង្ហើមចង្រិត ។

ប្រជាពលរដ្ឋបានសំណូមពរ ដល់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជួយចាត់វិធានការមន្រ្តីសម្រាន្តលក់ នៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ផង ដោយសារតែប្រជាពលរដ្ឋដឹកជញ្ជូនឈើបន្តិចបន្តួចធ្វើផ្ទះសំបែង បែរជាចាប់គ្មានប្រណី ចំណែក ឈ្មួញដឹកជញ្ជូនឡើងក្រហូងដី ជារៀងរាល់យប់ តែបែរជាមិនបង្រ្កាប តើភាពយុត្តិធម៌មានដែរឬទេ សម្រាប់អ្នកក្រី ក្រ។

ដោយ ប៊ុន រដ្ឋា