សៀមរាប៖ កាលពីរសៀលម្សិលមិញនេះ ក្រុមអ្នកស្រឡាញ់កីឡាម៉ូតូធំមួយក្រុមមានមូលដ្ឋានក្នុងខេត្តសៀមរាប បានរៀបចំកម្មវិធីប្រគលរង្វាន់លើកទឹកចិត្តដល់កីឡាករដែលទទួលបានជ័យលាភី ក្នុងការប្រណាំងម៉ូតូក្នុងព្រឹត្តិការណ៍ Motorrad Angkor Festival 2019 កាលពីពេលកន្លងទៅថ្មីៗនេះ ។

បើតាមលោក គឿម ឡូ ដែលជាអ្នកដឹកនាំកម្មវិធីនេះ បានបង្ហាញ់ថា កម្មវិធីដែលរៀបចំឡើងនាពេលនេះ គឺដើម្បីលើកទឹកចិត្តដល់កីឡាករនៃក្រុមរបស់លោកទាំងអស់ ដោយសារតែពួកគាត់បានបង្ហាញ់នូវសមត្ថភាពរបស់ខ្លួន ដើម្បីដណ្ដើមយកចំណាត់ថ្នាក់ល្អក្នុងការប្រកួត ជាពិសេសពួកគាត់បានបង្ហាញ់ឲ្យពិភពលោក បានស្គាល់ពីការីកចម្រើននៃវិស័យម៉ូតូធំនេះនៅកម្ពុជា ក្នុងនោះការរៀបចំនូវកម្មវិធីនាពេលនេះដែរ ដោយសារក្រុមរបស់លោកចង់អរគុណដល់បណ្ដាលបងប្អូន ក៏ដូចជាក្រុមហ៊ុនមួយចំនួនទាំងក្នុង និងក្រៅប្រទេស ដែលបានជួយឧបត្ថម្ភ និងគាំទ្រចំពោះពួកគាត់ និងវិស័យកីឡានេះផងដែរ ។
លោក បញ្ញារិទ្ធ ដែលជាកីឡាករដែលទទួលបានចំណាប់ថ្នាក់លេខ២ កាលពីការប្រកួតកន្លងទៅបានមានចំណាប់អារម្មណ៍ថា ខ្លួនលោកពិតជាមានការសប្បាយចិត្តជាខ្លាំងក្នុងការទទួលបានចំណាត់ថ្នាក់ល្អក្នុងការប្រកួតកន្លងទៅនេះ ហើយលោកក៏សូមអរគុណដល់បងប្អូនទាំងអស់ដែលបានជួយឧបត្ថម្ភ និងគាំទ្រដល់ពួកគាត់ ក៏ដូចជាវិស័យម៉ូតូធំក្នុងខេត្តសៀមរាបនេះផងដែរ ។
កីឡាករទទួលបានចំណាត់ថ្នាក់លេខ២ ដូចគ្នាដែរ
នោះ កីឡាករ ឡា ឡា បានបង្ហាញ់អារម្មណ៍ដែរថាខ្លួនពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំងដោយបានចូលរួមក្នុងការប្រកួត និងទទួលបានចំណាត់ថ្នាក់មួយដ៏ល្អ ហើយនេះជាការប្រកួតដំបូងរបស់ខ្លួន ហើយលោកក៏បានសំណូមពរសូមឲ្យបងប្អូនចូលរួមគាំទ្រវិស័យកីឡាម៉ូតូធំនេះឲ្យបានក្លាំងខ្លាបន្ថែមទៀត ។
ជាមួយគ្នាដែរនោះ កីឡាករ ហេង បញ្ញា ក៏បានបង្ហាញ់ពីចំណាប់ដែលបានចូលរួមការប្រកួតនេះដែរ ហើយលោកក៏សូមអរគុណដល់ប្អូនដែលតែងែគាំទ្រ និងផ្ដល់កំលាំងចិត្តដល់ពួកគាត់ ជាពិសេសបណ្ដាអ្នកឧបត្ថម្ភទាំងអស់ ដែលបានជួយឧបត្ថម្ភដល់ខ្លួនគាត់ ក៏ដូចជាក្រុមទាំងមូលផងដែរ ៕

ដោយ៖ អ៊ុន ណារាជ្យ






































