ឃាត់ខ្លួនជនបរទេសម្នាក់ករណីលួចឆ្លងដែនស្នាក់នៅខុសច្បាប់នៅក្នុងក្រុងសៀមរាប

0

សៀមរាប៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទទួលជនបរទេសម្នាក់ពីអធិការដ្ឋាននគរបាលស្រុកពួក ពាក់ព័ន្ធនឹងករណីលួចឆ្លងដែនស្នាក់នៅខុសច្បាប់ នៅវេលាម៉ោង០៨ និង៣០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ ។

លោកវរៈសេនីយ៏ឯក តូច សុគន្ធ នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីបានឲ្យដឹងថា ជនបរទេសរូបនេះមានឈ្មោះ LAIDUCDIEP ភេទប្រុសកើតថ្ងៃទី០១ខែមករា ឆ្នាំ១៩៧១ ជនជាតិវៀតណាម គ្មានលិខិតឆ្លងដែន ។ បើតាមការសាកសួររបស់កម្លាំងសមត្ថកិច្ច ជនបរទេសរូបនេះចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៩ តាមច្រកជ្រៃធំដោយពុំមានឯកសារឆ្លងដែន ក្នុងគោលបំណងធ្វើដំណើរទេសចរណ៍ហើយក៍ធ្វើដំណើរដោយជិះម៉ូតូទៅកាន់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងបានបន្តដំណើរមកដល់ចំនុចភូមិសរស្តម្ភឃុំសរស្តម្ភស្រុកពួកខេត្តសៀមរាបនៅវេលាម៉ោងប្រហែលម៉ោង២១ និង៣០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក៍ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំក្នុងពេលដែលខ្លួនចូលសុំផ្ទះប្រជាពលរដ្ឋស្នាក់នៅ ហើយបានបញ្ជូនមកកាន់ការិយាល័យជំនាញខេត្ត ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីចាត់បញ្ជូនជនបរទេសរូបនេះទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ អ៊ុន ណារាជ្យ