លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំបញ្ចាអោយកម្លាំងអាវុធហត្ថឃាតខ្លួនក្រុមឈ្មួញដឹកឈើប្រណិតខុសច្បាប់៣នាក់រថយន្ដ៣គ្រឿង និងឈើមួយចំនួនធំ

0

កំពង់ធំ = លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ចាអោយកម្លាំងអាវុធហត្ថស្រុកចំនួន៤នាក់ រថយន្ត១គ្រឿង និងអាវុធហត្ថខេត្តចំនួន៨នាក់ រថយន្ត៣គ្រឿង ដឹកនាំដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង ក្នុងការចុះបង្រ្កាបករណីរថយន្តដឹកឈើខុសច្បាប់ ឆ្លងកាត់ខេត្តកំពង់ធំ ដោយឃាតរថយន្ដបានចំនួន៣គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន៣នាក់ កាលពីយប់វេលាម៉ោង១និង០០នាទី រំលងអាធ្រាតឈានចូលថ្ងៃ១៥ ខែមករា ឆ្នាំ២០២០ នៅចំនុចភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
តាមប្រភពបានអោយដឹងថាក្រុមឈ្មួញទាំងនេះសុទ្ធសឹងតែជាឈ្មួញដុះស្លែរប្រចាំតំបន់កំពង់ធំ ហើយក៏ជាឈ្មួញដែលមានខ្សែរស្រឡៃអ្នកធំក្នុងខេត្តផងដែរ ទើបហ៊ានដឹកជញ្ចូនបទល្មើសទាំងនេះទាំងគគ្លើល មិនខ្លាចពីស្រណាញច្បាប់សូម្បីតែបន្ដិច។
ជាលទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១-ឈ្មោះ ឌីន រ៉ានី ប្រុស អាយុ៣០ឆ្នាំ ភូមិអំពិល ឃុំអង្គរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ទី២-ឈ្មោះ សូ ស៊ីណាត ប្រុស អាយុ២៨ឆ្នាំ ភូមិសែនពន្លួង ឃុំសម្រោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត(ម្ចាស់ការ៉ាស់ហ្គាស)។ទី ៣-ឈ្មោះ ឆៃ វ៉ន ប្រុស អាយុ៣៩ឆ្នាំ ភូមិខ្នាយ ឃុវត្តអង្គ ស្រុកបន្ទាយមាស ខេត្តកំពត(កម្មករបញ្ចូលហ្គាស)។ ព្រមទាំងរថយន្តចំនួន៣គ្រឿង= ១-រថយន្តម៉ាក់ធុនដ្រា(Tundra) ពណ៍ស ពាក់ស្លាកលេខខាងមុខសៀមរាប 2A-1647 ខាងក្រោយ ភ្នំពេញ 2M-6981។ ២-រថយន្តម៉ាកធុនដ្រា(Tundra) ពណ៍ខ្មៅ ពាក់ស្លាក់លេខខាងមុខ ភ្នំពេញ 2AJ-3164 ខាងក្រោយ ភ្នំពេញ 2P-6841។ ៣-រថយន្តម៉ាកតាកុម៉ា(Tacoma) ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-6970 និងឈើសុក្រំចំនួន២រថយន្ត ប្រគល់ឲ្យ អាវុធហត្ថខេត្តកំពងធំ កំពុងតែរាប់តែរាប់ចំនួនឈើ៕ប៊ុនរិទ្ធី ព័ត៏មាន បឋម