កំពង់ធំ=មន្រ្ដីជាន់ខ្ពស់នៃស្នងការដ្ឋានខេត្តកំពង់ធំ បានអោយដឹងថា ជនល្មើសបាញប្រជាពលរដ្ននោះកំពុងស្ថិតនៅក្រៅសំណាញច្បាប់នៅឡើយទេ បន្ទាប់ពីបាញរះចំពលរដ្នរងគ្រោះពីក្រោយត្រូវរបួសធ្ងន់! ឥឡូវនេះត្រូវបានក្រុមនគរបាលនៃស្នងការខេត្តកំពង់ធំមួយក្រុមបានចុះទៅសម្របសម្រួលជាមួយជនរងគ្រោះកាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០២០ ។
បើតាមប្រភពច្បាស់ការមួយបានអោយដឹងថា ក្រុមនគរបាលខេត្តកំពង់ធំដែលចុះទៅសម្របសម្រួលជាមួយជនរងគ្រោះនោះបានប្រគល់ប្រាក់ ចំនួន១៥០០ដុល្លារ ដើម្បីបញ្ចប់រឿង ក៏ប៉ុន្តែមន្ត្រីសមត្ថកិច្ចនិងប្រជាពលរដ្ធដែលរង់ចាំមើលជុំវិញករណីបាញ់ប្រហារប្រជានេសាទកន្លងទៅថ្មីៗនេះបានរឹះគន់ថាទោះមានការសម្រប់សម្រួលយ៉ាងណាក្ដីក៏ជនល្មើសមិនអាចគេចផុតពីសំណាញច្បាប់បានឡើយ រហូតមកដល់ពេលនេះ ជនល្មើសត្រូវបានប្រភពថារត់គេចខ្លួនបាតដោយមានអ្នកណែនាំអោយរត់។
សុំរំលឹកបន្ដិចថា ចាប់តាំងពី លោក អ៊ុក កុសល ឡើងកាន់ដំណែងជាស្នងការនគរបាលខេត្តកំពង់ធំរួចមក មានរឿងអាស្រូវជុំទិស ជាពិសេសរឿងដែលពុំធ្លាប់មានពីមុន ស្រាប់តែបច្ចុបុ្បន្នពិតជាមានមែន ជាក់ស្ដែងក្នុងអំឡុងខែមករាឆ្នាំ២០២០នេះ មានមន្រ្ដីនគរបាលទំនើង ៤នាក់ជាប់ពាក់ព័ន្ធនិងបទល្មើសព្រហ្មទាន ទី១ ឈ្មោះ ថុង គុន្ធវីរ: ជាមន្រ្ដីការិយាល័យសេដ្នកិច្ចខេត្ត បានដកកាំភ្លើងខ្លីម៉ាកK54 ចេញពីក្រោមកែបម៉ូតូម៉ាក ស្មាស ហើយបាញ់បោះសេរីចំនួន២គ្រាប់នៅលើស្ពានត្បូងចាម បន្ទាប់ពីបានស៊ីផឹកច្រៀងរាំលេងយ៉ាងសប្បាយក្នុងក្លិបមួយកន្លែងដែលនៅក្បែរនោះ ធ្វើអោយផ្អើលពលរដ្នទាំងកណ្ដាលអាធ្រាត។ទី២ឈ្មោះ ហេង សារុំ! ទី៣ហេងស៊ីនី ត្រូវបានឃាត់ខ្លួនពីបទគំរាមសាក្សី ក្រោយពីពលរដ្នបានមកបំភ្លឺនៅតុលាការខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០ក្នុងសំណុំរឿងម្តាយ ឈ្មោះ ស៊ឹម ម៉ាលី បានក្លែងឯកសាររំលោភយកដីរដ្ឋ៤៥០ហិចតា ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ចេញ មុខធ្វើសាក្សីជាដាច់ខាត ទើបធ្វើឲ្យពលរដ្នខ្លាចអំណាចនគរបាល២នាក់បងប្អូននេះ។ ទី៤ ឈ្មោះ ភិន ភាន បានបាញរះលើប្រជានេសាទ ជាច្រើនគ្រាប់តែសំណាងល្អគ្រាប់ទាំងនោះគ្រាន់តែផ្លាតត្រូវបណ្ដាលអោយរងរបួសពលរដ្នម្នាក់យ៉ាងធ្ងន់តែមិនប៉ះពាលអាយុជិវិតទេ ទង្វើបែបនេះត្រូវបានគេដឹងថាដោយសារគេសំអាងលើលិខិតបេសកកម្ម របស់លោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំជាអ្នកចេញអោយ។
តាមប្រភពច្បាស់ការពីមន្រ្ដីជាន់ខ្ពស់នៃស្នងការខេត្តកំពង់ធំនៅរសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០នេះបានអោយដឹងថា សំនុំរឿងរបស់ លោក ភិន ភាន ដែលបានបាញបោះទៅលើប្រជានេសាទនោះបានដល់ដៃតុលាការហើយ តែជនល្មើសមិនទាន់បញ្ចូនទៅនៅឡើយទេ ដោយគេដឹងថាកំពុងរត់គេចខ្លួនបាត់ ហើយបញ្ចូនតែអ្នកបើកការណូតទៅតុលាការតែប៉ុណ្ណោះ។
ពាក់ព័ន្ធនិងប្រភពដែលបានអោយដឹងថាជនល្មើសរត់គេចខ្លួននេះ អង្គភាពយើង បានទំនាក់ទំនងទៅ លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំដើម្បីសុំការបំភ្លឺថាតើពិតមែនឬទេ? ប៉ុន្ដែរមិនអាចសុំការបំភ្លឺបានទេ ដោយសារលោកមិនមើលតេលេក្រាមនិងមិនលើកទូស័ព្ទ
៕ប៊ុនរិទ្ធី ព័ត៏មានបឋម