រកមិនឃើញករណីជម្ងឺរលាកសួតថ្មី ប្រភេទណូវ៉ែលកូរ៉ូណាទេនៅខេត្តសៀមរាប

0

ខេត្តសៀមរាប=មិនទាន់មានការរកឃើញករណីជម្ងឺរលាកសួតថ្មី ប្រភេទណូវ៉ែលកូរ៉ូណាទេ
តែទោះជាយ៉ាងណាក៌ដោយមន្ទីរសុខាភិបាលខេត្តបានយកចិត្តទុកដាក់តាមដានជាប្រចាំ
នាពេលថ្មីៗនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អមដំណើរដោយ មន្ត្រីពាក់ព័ន្ឋមួយចំនួនទៀត បានចុះត្រួតពិនិត្យប្រពន្ឋ័វិធានការបង្ការជម្ងឺរលាកសួតថ្មី ប្រភេទណូវ៉ែលកូរ៉ូណា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ។
ឯកឧត្តម ទៀ សីហា បានណែនាំឲ្យមន្រ្តីចត្តាឡីស័កទាំងអស់នៅអាកាសយានដ្ឋានអន្តរជាតិ យកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការតាមដាន ជម្ងឺរលាកសួតថ្មី ប្រភេទណូវ៉ែលកូរ៉ូណា និងជំងឺឆ្លងផ្សេងៗទៀត ។ ឯកឧត្តមក៏បានកោតសរសើរខ្ពស់ដល់មន្រ្តី្តចត្តាឡីស័កដែលបានខិតខំខ្ពស់អស់ ពីសមត្ថភាពក្នុងការតាមដានដើម្បីបង្ការសុខភាពប្រជាពលរដ្ឋព្រោះលោក លោកស្រីជាមន្ត្រីសុខភិបាលជួរមុខ។ឯកឧត្តម អភិបាលខេត្តក្នុងឱកាស ចុះត្រួតពិត្យវិធានការបង្ការជំងឺរលាកសួតប្រភេទថ្មីបានសម្តែងក្តីបារម្ភបើទោះបីបច្ចុប្បន្ននៅខេត្តសៀមរាបមិនមានការរកឃើញជំងឺនេះក៍ដោយ ប៉ុន្តែយើង កំពុងតែមានការព្រួយបារម្ភខ្លំាងចំពោះការរាតត្បាតណូវ៉ែលកូរ៉ូណានេះពីព្រោះជម្ងឺនេះបានកំពុងតែវាយលុកនៅក្នុងតំបន់អាស៊ី ហើយជាពិសេសប្រទេសដែលនៅជិតខាងយើងដូចជាចិនជាដើមគឺសុទ្ធមានការកើតជំងឺនេះកើតឡើងហើយ ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍ថា វិធានការតាមដាននិងបង្ការជម្ងឺណូវ៉ែលកូរ៉ូណា ឬជម្ងឺផ្លូវដង្ហើមផ្សេងៗទៀត គឺយើងបានដាក់ម៉ាស៊ីនត្រួតពិនិត្យតាមដានកម្តៅភ្ញៀវទេសចរដែលចូលកម្ពុជាទាំងអស់ បើសិនជាកម្តៅចាប់៣៨ឡើងទៅមន្រ្តីចត្តាឡីស័កដែលប្រចំាការនៅទីនោះនឹងផ្តល់ប្រឹក្សាដល់ភ្ញៀវ ឬបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីត្រៀមលក្ខណៈឆ្លើយតបជាបន្ទាន់ប្រសិនបើមានករណីជម្ងឺនេះកើតឡើងជាយថាហេតុនិងបន្តពង្រឹងជាប់ជានិច្ចនូវការតាមដានស្ថានការណ៍ជម្ងឺ ដោយប្រើប្រាស់ប្រពន្ឋ័តាមដានប្រចាំការនៅច្រកចូលអាកាសយាន ដ្ឋានអន្តរជាតិសៀមរាប ។ យើងមាន មន្ត្រីចត្តាឡីស័កច្រកទ្វារព្រលានអន្តរជាតិសៀមរាបសរុបចំនួន១៦នាក់ ដើមី្បផ្លាស់ប្តូរវេនប្រចាំការ២៤ម៉ោងលើ២៤ម៉ោង គឺមន្ត្រីយើងប្រចាំការនៅទីនេះជាប្រចាំមិនសំដៅតែការលេចលឺប្រភេទជម្ងឺថ្មីនោះទេ ។ លោក ក្រុស សារ៉ាត់ បានបញ្ជាក់ថា នៅសៀមរាបយើងមិនទាន់ឃើញមានករណីជម្ងឺណូវ៉ែលកូរ៉ូណាដែលជាជម្ងឺសួតប្រភេទថ្មីក៍ដោយ តែវិធានការបង្ការត្រូវតែពង្រឹងជាប់ជានិច្ច ដោយយើងប្រើប្រព័ន្ទដែលមានស្រាប់ តាមរយៈ វិធានការសុខាភិបាល ពង្រឹងប្រព័ន្ទតាមដានដោយម៉ត់ចត់បំផុត ៕ប៊ុនរិទ្ធី