កំពង់ចាម : ឱសថស្ថាន សម្បត្តិមានជ័យ ស្ថិតនៅផ្ទះលេខ ៦១៩ ផ្លូវអង្គដួង ភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម មិនបានលក់តម្លើងថ្លៃ ម៉ាស់ ខណៈប្រទេសកម្ពុជា បាននឹងកំពុងទទួលរងជម្ងឺរលាកសួតប្រភេទថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅក្រុងព្រះសីហនុ ទៅលើបុរស ជាជនជាតិចិនម្នាក់ អាយុ ៦០ឆ្នាំ នោះ ឡេីយ ។
ម្ចាស់ឱសថស្ថានខាងលើ ឈ្មោះ អ៊ូម នាង បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន យើងថា៖ ខ្ញុំ បានលក់ម៉ាស់ក្នុងតម្លៃ ដូចថ្ងៃធម្មតាៗ ពោលគឺ មិនយកចំណេញច្រើន ដូចសារព័ត៌មានមួយ បានបង្ហោះនោះឡើយ ។ ហេតុដូច្នេះហើយ សូមឲ្យបងប្អូន ដែលមានបំណងមកទិញម៉ាស សូមអញ្ជើញមកឱសថដ្ឋាន របស់នាងខ្ញុំ ដែលលក់ក្នុងតម្លៃសមរម្យ ពោលគឺ អាស្រ័យទៅតាមប្រភេទម៉ាស ។ ជាក់ស្ដែង ប្រភេទម៉ាស ដូចក្នុងរូបនេះ ខ្ញុំលក់ក្នុងតម្លៃ មួយប្រអប់ ១២.០០០រៀល ប៉ុណ្ណោះ ។ ជាមួយនោះដែរ ប្រសិនបើមានប្រជាពលរដ្ឋ មានជីវភាពខ្វះខាត មកទិញ ម៉ាសចំនួន ១ ឬ ២ ខ្ញុំនឹងចែកជូន free តែម្ដង” ៕








































