ល្បីទៀតហើយ ខេត្តកំពង់ធំ លោកអនុសេនីយ៍ឯក ជ័យ ចាន់គង់ ប៉ូលិសសេដ្ឋកិច្ចខេត្តកំពង់ធំ បានប្តូរមុខរបរ រត់ការដឹកឈើលេខ២ ខុសច្បាប់

0

ខេត្តកំពង់ធំ: រថយន្តដឹកឈើអត់ ច្បាប់មួយគ្រឿង មានខ្នងធំ ជា ប៉ូលិសសេដ្ឋកិច្ច ខេត្តកំពង់ធំ បានដឹកឈើដោយ រលូន ដោយមិនញញើតច្បាប់ សូម្បីតែបន្តិច ដោយ អាងមានប៉េសកកម្ម ពេញមួយខេត្តទាំងបឹងទន្លេសាប និងខាងព្រៃឈើ។

សមត្ថកិច្ចជំនាញ ចំណុះឲ្យខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ បាន ឃាត់រថយន្តដឹកឈើខុសច្បាប់ នៅវេលាយប់ម៉ោង ២.២០នាទី ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០
ក្រោមការ បញ្ជាពីលោក ព្រះរាជ អាជ្ញា បញ្ជារឲ្យឃាត់ រថយន្ត នាំយករថយន្ត និងវត្ថុតាង មករក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ដើម្បីស្រាវជ្រាវរក ប្រភព នៃការប្រព្រឹត្តបទល្មើស ព្រៃឈើ ប្រឆាំងនិងបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលហាមមិនឲ្យ សមត្ថកិច្ចណាពាក់ព័ន្ធនិងបទល្មើសព្រៃឈើជាដាច់ខាត។

ក្រោយពីបានសាកសួរ ក្រុមមនុស្សដដូចជាតៃកុងឡាន និងកម្មករ ពាក់ព័ន្ធរួចមក ក៏បានឲ្យត្រឡប់ទៅផ្ទះវិញ ចំណែកលទ្ធផល គឺបានឲ្យដឹងថា ឈើដឹកចេញពី ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងត្រូវបានឃាត់រថយន្ត ដោយកម្លាំងសមត្ថកិច្ចជំនាញ នៅចំនុច៤៤ ស្ដិតនៅឃុំទំរីងដដែល។
ប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយ ពីបានឃាត់រថយន្តដឹកឈើលេខ២ ដោយគ្មានច្បាប់ ក្នុងពេលជាមួយគ្នា ក៏មានទូរស័ព្ទ ពីលោក អនុសេនីយ៍៉ក ជ័យ ចាន់គង់ ជាប៉ូលិសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ខលមកអន្តរាគមន៍ ឲ្យសមត្ថកិច្ចធ្វើការដោះលែង តែត្រូវបាន លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បញ្ជាឲ្យនាំរថយន្ត និងមនុស្ស មកសួរនាំ តាមច្បាប់។
ពាក់ព័ន្ធទៅនិង ការចោទប្រកាន់ លោក អនុសេនីយ៍ឯក ជ័យ ចាន់គង់ ជាអ្នករត់ការដឹកឈើម្តងហើយម្តងទៀត ក៏ត្រូវបានលោកឆ្លើយបដិសេធ មិនទទួលយក ការចោទប្រកាន់លើរូប លោកឡើយ បើទោះបីប្រភពព័ត៌មានពីមិត្តសម្លាញ់របស់លោក ដែលរួមអាជីពជាមួយគ្នា អះអាថាង លោក ជ័យ ចាប់គង់ ជាអ្នករត់ឈើខុសច្បាប់ ក៏ដោយ និងសូមបញ្ជាក់ថា កន្លងមក លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល់ ស្នងការនគរបាលខេត្តកំពង់ធំ ធ្លាប់បាន ផ្តល់បទសម្ភាសន៍ថា លោក មិនឲ្យកូនចៅ ម្នាក់ណាពាក់ព័ន្ធ និងបទល្មើសព្រៃឈើជាដាច់ខាត បើបុគ្គលណាហ៊ាន ប្រព្រឹត្ត និងចាត់វិធានការ តាមច្បាប់ លោកបានអះអាងថា មិនកាន់ជើងកូនចៅណា នូវការប្រព្រឹត្តទង្វើខុសច្បាប់នៅឡើយ។
មហាជន និងប្រជាពលរដ្ឋ អស់សំណើច ខណៈរថយន្តកូរ៉េ ៥តោន ដឹកឈើខុសច្បាប់ ឆ្លងកាត់ មុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ ទំរីង តែបែជារថយន្តរួចផុត ពីការកាក់ ឃាត់ត្រួតពិនិត្យទៅ ធ្វើឲ្យមានការសង្ស័យថា ប្រហែលលោក មេព្រៃ គាត់អស់កម្លាំង សម្រាន្តលង់លក់ ទេដឹង ឬក៏បានទទួលកញ្ចប់បិទ ទើបបាន ជាបណ្តែតបណ្តោយ ដោយគ្មានវិធានការ ប្រាសចាកពីតួនាទីរបស់ខ្លួនទៅវិញ។

ដោយ ប៊ុនរដ្ឋា