>​មន្ដ្រី​ក្រុម​ហា​ម៉ាស់​មួយរូប​បាន​ប្រាប់ ស៊ីន​ហួ​ថា

0

​មន្ដ្រី​ក្រុម​ហា​ម៉ាស់​មួយរូប​បាន​ប្រាប់ ស៊ីន​ហួ​ថា ចលនា​ហា​ម៉ាស់​អ៊‌ិ​ស្លាម និង ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​កាលពី រសៀល​ថ្ងៃ​ពុធ​បាន​យល់ព្រម​ឈប់​បាញ់ ជាមួយ​អ៊ីស្រាអែល​រយៈពេល​៥​ម៉ោង នៅ​ថ្ងៃ​ព្រហស្បតិ៍​តាម​ការស្នើសុំ​របស់ អង្គការសហប្រជាជាតិ​ដើម្បី​ទុក​ឱកាស នោះ​

ផ្ដល់ជំនួយ​មនុស្សធម៌ ។​ ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ មន្ដ្រី ម្នាក់​បាន​លើកឡើងថា ក្រុម​ហា​ម៉ាស់ និង​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​បាន​យល់ ព្រម​ឈប់​បាញ់​រ៉ុក្កែត​ចូលទៅ​កាន់​ទឹកដី អ៊ីស្រាអែល​រយៈពេល​៥​ម៉ោង​នៅ​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ​២០១៤ ដើម្បី​ឆ្លើយតប នឹង​គម្រោង​របស់​អង្គការ​សហ​ប្រជា ជាតិ​។ ប៉ុន្ដែ​ចលនា​ហា​ម៉ាស់ និង​សកម្ម ប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​នឹង​បាញ់​តបត​វិញ ប្រសិនបើ​អំឡុងពេល​បទ​ឈប់​បាញ់​នេះ មានការ​រំលោភ​ពី​អ៊ីស្រាអែល​ដោយ បាញ់​ចូលទៅ​កាន់​តំបន់​ហ្គា​ហ្សា​នោះ ។​

​កម្លាំង​ការពារជាតិ​អ៊ីស្រាអែល (IDF) បាន​បញ្ជាក់ថា ខ្លួន​អាច​នឹង​បើក ឱកាស​ឱ្យ​តំបន់​ហ្គា​ហ្សា​ចាប់ពី​វេលា ម៉ោង​១០​រហូតដល់​ម៉ោង​១៥ ថ្ងៃទី​១៧ ខែកក្កដា ម៉ោង​នៅក្នុង​តំបន់ បន្ទាប់ពី មានការ​ពិភាក្សា​ជាមួយ​អង្គការ​សហ ប្រជាជាតិ ។ ប៉ុន្ដែ​ប្រសិនបើ​ក្រុម​ហា​- ម៉ាស់​បំពាន់​បទ​ឈប់​បាញ់​ដើម្បី​ផ្ដល់ ជំនួយ​មនុស្សធម៌​នេះ អ៊ីស្រាអែល​នឹង បាញ់​តបត​វិញ ។ ​

នេះ​ជា​បទ​ឈប់​បាញ់​លើកដំបូង​បំផុត ក្រោយពី​ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​សកម្ម ប្រយុទ្ធ​ហា​ម៉ាស់ នឹង​អ៊ីស្រាអែល​តាំងពី សបា្ដហ៍​កន្លងមក​បណ្ដា​ល​ឱ្យ​ជន​ប៉ា​ឡេ ស្ទី​ន​២២៣​នាក់​បាត់​បង់ជីវិត ។ អ៊ី​ស្រា អែល​បាន​ប្រតិ​ប​ត្ដិ​ការ​យ៉ាង​ខ្លាំងក្លា ដើម្បី​បញ្ឈប់​ការបាញ់ប្រហារ​ដោយ គ្រាប់​រ៉ុក្កែត​បាញ់​ចេញពី​តំបន់​ហ្គា​ហ្សា​។​ ​នៅ​មុនពេល​យល់ព្រម​ឈប់​បាញ់ រយៈពេល​៥​ម៉ោង ក្រុម​ហា​ម៉ា​ស់បាន ច្រានចោល​សំណើ​ឈប់​បាញ់​ជាមួយ អ៊ីស្រាអែល​ដែល​ស្នើឡើង​ដោយ អេ​ហ្ស៊ី​ប ។

ការបដិសេធន៍​នេះ​បានធ្វើឱ្យ លោកនាយក​រដ្ឋមន្ដ្រី​អ៊ីស្រាអែល បេន ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ​ចេញមក​ប្រកាស ថា អ៊ីស្រាអែល​អាច​នឹង​បង្កើន​សកម្ម ភាព​វាយប្រហារ​ខ្លាំងក្លា​ជាង​មុន​ថែម ទៀត​ប្រឆាំង​ក្រុម​ហា​ម៉ាស់ និង​ពួក​ឧទ្ទាម ស្ថិតនៅលើ​ទឹកដី​ហ្គា​ហ្សា​ស្រ៉ី​ពរហូត ទល់​តែ​ក្រុម​ទាំងនោះ​បញ្ឈប់​ការបាញ់ រ៉ុក្កែត​ចូលមក​ទឹកដី​អ៊ីស្រាអែល 9