VIDEO ​ព្យុះភ្លៀង​នៅ​ប្រទេស​ចិន​សម្លាប់ មនុ​ស្ថ​១៨​នាក់ និង​រាប់លាន​នាក់​រង​ផល ប៉ះពាល់​

0

​ព្យុះភ្លៀង​នៅតែ​បន្ដ​ធ្លាក់​នៅតាម បណ្ដា​ខេត្ដ​ភាគច្រើន​របស់​ប្រទេស​ចិន នៅក្នុង​សបា្ដហ៍​នេះ​បណ្ដាលឱ្យ​បាត់បង់ ជីវិត​១៨​នាក់ និង​រាប់លាន​នាក់​ផ្សេង ទៀត​ទទួលរង​ផលប៉ះពាល់ ។​ ​គ្រាន់តែ​នៅក្នុង​ខេត្ដ​ភាគ​និ​រីត​តែ មួយ​គឺ​ខេត្ដ Guizhou របស់​ចិន មនុស្ស ៧​នាក់​បាន​បាត់​បង់ជីវិត​

ដោយសារតែ លង់ទឹក និង​ឆក់​ខ្សែភ្លើង ខណៈដែល​លំនៅ ឋាន​របស់​ពួកគេ​ត្រូវ​ដួលរលំ​យ៉ាង​ឆាប់ រហ័ស​។ ជាក់ស្ដែង​លំនៅឋាន​ពលរដ្ឋ​នៅ ទីនោះ​រហូតដល់​ដល់​៥.៨០០​ខ្នង​រង ការខូចខាត ។ មនុស្ស​៣​នាក់​នៅ​បាត់​ខ្លួន និង​៩១.០០០​នាក់​ភៀសខ្លួន​ទៅកាន់ តំបន់​មាន​សុវត្ថិភាព ។ ​ចំណែក​នៅ​ទីក្រុង Tongren ទឹកទន្លេ Jinjiang បាន​ជន​ឡើង​លិច​ផ្លូវ​ក្រោម​ដី ជាច្រើន​ខ្សែ ហើយ​ថែមទាំង​លិច​ផ្ទះ និង អគារ​អស់​ជា​ច្រេ​ិ​ន​ទៀតផង ។ អគ្គិសនី ត្រូវបាន​កាត់ផ្ដាច់​ធ្វើឱ្យ​ពលរដ្ឋ​ជាង ៣០០.០០០​នាក់​គ្រួសារ​គ្មាន​អគ្គិសនី ប្រើប្រាស់ ។ ​ខេត្ដ​ចំនួន​៤១​ក្នុងចំណោម​ខេត្ដ​ទាំង ១១៣ ព្រមទាំង​ស្ថានីយ​អណ្ដូងរ៉ែ​ទទួលរង ការគំរាមកំហែង​ដោយ​ទឹកជំនន់ ។

ទឹក មានការ​កើនឡើង​ឥតឈប់ឈរ​ក្នុង​កម្រិត មួយ​ប្រកបដោយ​គ្រោះថ្នាក់​បំផុត ។​ ​ជើងហោះហើរ​២៥​ជើង​ត្រូវ​ប្រកាស ឱ្យ​ផ្អាក​ការហោះហើរ​បណ្ដោះអាសន្ន ហើយ​ការហោះហើរ​ចុះចត​នៅ​អាកាស ហើយ​ជាមួយគ្នានេះ ជើងហោះហើរ ដែល​គ្រោង​ចុះចត​នៅ​ទីនោះ​៤៤​ជើង ក៏ ត្រូវ​បញ្ជា​ឱ្យ​ចុះចត​នៅ​ទីតាំង​ផ្សេង ផងដែរ ។ អ្នកដំណើរ​តាម​ជើងយន្ដហោះ ៤​ពាន់​នាក់​កំពុង​ជាប់គាំង​នៅក្នុង​អាកាស យានដ្ឋាន Longdongbao Airport ទីរួមខេត្ដ Guiyang ។​ ​ភ្លៀង​បន្ដ​ធ្លាក់​ខ្លាំង​ស្ថិតនៅ​ភាគ​ខាង កើត​ខេត្ដ​ជាង​ស៊ី​ចាប់តាំងពី​ចុង​សបា្ដហ៍ មុន​មកម្ល៉េះ ដោយ​សម្លាប់​មនុស្ស​អស់ ៦​នាក់ ។ នៅក្នុង​ខេត្ដ​នេះ​ពលរដ្ឋ​៣៣៨. ០០០​នាក់​រង​ផលប៉ះពាល់ និង​១៦១០ នាក់​ភៀសខ្លួន​រក​ទ្រនុំ​ថ្មី ។

លំនៅឋាន ១៦៦​ខ្នង​ខូចខាត និង​ផលដំណាំ​កសិក ផល​លើ​ផ្ទៃដី​២២៧.០០០​ហិកតា​រង​ការ បំផ្លិចបំផ្លាញ ដែល​គិត​ជា​ទឹកប្រាក់ ប្រមាណ​២៩.៨​លាន​ដុល្លារ ។​ ​នៅ​ខេត្ដ Hunan ឯណោះ​វិញ ព្យុះ ភ្លៀង​នេះ​បណ្ដាលឱ្យ​បាត់បង់​ជីវិត​៥​នាក់ និង​១៤​នាក់​បាត់​ខ្លួន ក្រោយពី​ការបាក់​ដី នៅ​តំបន់ Anhua ។ ព្យុះភ្លៀង​នៅ​ទីនោះ បំផ្លាញ​លំនៅឋាន​ពលរដ្ឋ​អស់​១៣៣០ ខ្នង និង​បង្ខំ​ពលរដ្ឋ​២៨៣.០០០​នាក់​ឱ្យ ភៀសខ្លួន​ទៅរក​កន្លែង​សុវត្ថិភាព 9