កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយនិងបងប្អូន ប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្ស ចំនួន២ទីតាំង ទី១ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាពោធិរោង និងទី២សាលាបឋមសិក្សា ភូមិស្លាករ នៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង កំពង់ធំ។
សំណេះសំណាល បានធ្វើឡើងនៅព្រឹកពីថ្ងៃអាទិត្យថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២០ កន្លងទៅនេះ ក្រោមអធិបតីភាព ឯកឧត្តម សោម ស៊ុនប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយឃុំបន្ទាយស្ទោង រួមទាំង ក្រុមការងារគណបក្សប្រជាជន កម្ពុជា ខេត្តកំពង់ធំ និងដើម្បីឆ្លើយតាមទៅនឹង ការសំណូមពរ របស់លោកគ្រូអ្នកគ្រូ របស់សាលាកសាលាបឋមសិក្សាពោធិរោង និង សាលាបឋមសិក្សា ភូមិស្លាករ ក្នុងការជួយសម្រួល ដោះស្រាយចាក់ដីបំពេញ ទីធ្លារបស់សាលារៀនទាំងពីរ កន្លែង ដើម្បីសម្រួលការរាល់លំបាកដល់សិស្សានុសិស្ស ។
ឯកឧត្តម សោម ស៊ុន បានឆ្លើយតបទៅនឹងការស្នើរសុំ របស់លោកគ្រូ អ្នកគ្រូ ក្នុងការបំពេញនូវសេចក្តីត្រូវ ការ រួមទាំងបានប្រគល់ថវិកា សម្រាប់ចាក់ដី បំពេញទីធ្លាសាលាចំនូន ២៥ រថយន្ត ស្មើរនិងទឹកប្រាក់ចំនួន ៧០០,០០០ រៀល ជូនដល់សាលាពោធិរង និងប្រគល់ថវិការជូន សាលាបឋមសិក្សាភូមិស្លាករ ចំនួន៥០ រថយន្ត ស្មើរនឹង ១,៤០០,០០០ រៀល ដើម្បីឲ្យលោកគ្រូ អ្នកគ្រូ ចាក់បំពេញទីធ្លាសាលាដែលមានទឹកដក់ ក្នុងរដូវវស្សា និងជួយសម្រួលដល់ការធ្វើដំណើរ ដល់ក្មួយៗ សិស្សានុសិស្ស ក្នុងការរៀនសូត្រ។
អាជ្ញាធរ បងប្អូនប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានថ្លែងអំណរគុណ ដល់ ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល និងក្រុមការងារបក្ស ចុះជួយឃុំបន្ទាយស្ទោង ដែលបាន គិតគូរ និងយកចិត្តទុកដាក់ ចំពោះការងារក្នុងមូលដ្ឋាន ទាំងការងារអតីតយុទ្ធជន ការងារមនុស្សធម៌ និងការ ជួយដោះស្រាយរាល់ការលំបាក សព្វគ្រប់បែបយ៉ាង ដល់ប្រជាពលរដ្ឋ ក្នុងឃុំបន្ទាយស្ទោង និងសូមជូនពរ ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន ជួបតែពុទ្ធពរទាំង ៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ឡើយ។
ដោយ ប៊ុន រដ្ឋា








































