ដោយសារតែគ្រឿងញៀន លែងស្គាល់បងស្គាល់ប្អូន ឈានដល់កាប់បងថ្លៃបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមដោយសារតែ ឥទ្ធិពលនៃគ្រឿងញៀន

កំពង់ធំ៖ មានហេតុការណ៍ មួយបង្ករឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដោយសារតែមានអំពើ ហឹង្សាមួយ បង្ករឡើងពីប្អូនថ្លៃ ញៀនថ្នាំ វង្វេងសតិឆ្កួតលីលា បង្ករជម្លោះក្នុងគ្រួសារជាប្រចាំ រហូតមកដល់ ពេលនេះឈានដល់កាប់បងថ្លៃស្រី បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ១៣ និង ១៥នាទីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ ភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ ។

ករណីប្អូនថ្លៃ យកចបកាប់ មកសម្លាប់បងថ្លៃស្រី បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ត្រូវបានសាច់ញាតិសព បញ្ជាក់ថា ជនរងគ្រោះ ឈ្នោះ ជា សុផល ភេទស្រី អាយុ ៤១ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ ដែលមានប្តីឈ្មោះ សយ ស៊ីន អាយុ ៤៣ឆ្នាំ មានកូន ៤(បួន)នាក់  រីឯជនបង្កមានឈ្មោះ សយ សួ ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវជាប្អូនថ្លៃជនរងគ្រោះ រស់នៅជាមួយគ្នា និងជនរងគ្រោះ។

 

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ស្រុកកំពង់ស្វាយ បានឲ្យដឹងថា យោងតាមការបំភ្លឺពីប្តីជនរងគ្រោះ ថា ជនដៃដល់ទើប មកពីភ្នំពេញបានបួនប្រាំថ្ងៃ គឺមានអាការៈមិនប្រក្រតី គឺនិយាយមិនសូវដឹងខុស ត្រូវ ចេះតែដើរមិនចូល ផ្ទះរករឿងមិនឈប់ នៅថ្ងៃកើតហេតុ ប្រពន្ធរបស់គាត់ ដេកនៅក្រោមផ្ទះ ក្រោយមកជនដៃដល់ ដែលបែកថ្នាំបានយកចប់មកកាប់ ជាច្រើនចំក្បាល បណ្តាលឲ្យប្រពន្ធដេកស្លាប់នៅ គ្រែក្រោមផ្ទះ។

 

ក្រោយមក សមត្ថកិច្ចជំនាញខេត្ត និងស្រុក ព្រមទាំងពេទ្យមណ្ឌលសុខភាពបានចុះដល់ទីកន្លែងកើតហេតុ និងពិនិត្យសាកសព ឃើញមានស្លាកស្នាមរបួសជាច្រើនកន្លែង នៅចំណុចក្បាល និង លើផ្ទៃមុខវត្ថុតាងមានចបកាប់ដីចំនួន ១ប្រឡាក់ឈាម តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ បណ្ដាលមកពីការប៉ះទង្គិចនឹងវត្ថុរឹងចំក្បាល និងផ្ទៃមុខ មូលហេតុ: គឺបណ្តាលមកពីជនសង្សយ័មានសតិមិននឹងនរ ដោយមានសារធាតុបែកថ្នាំ ។

ក្រោយពីកើតហេតុ និងដឹងមុខសញ្ញា លោក ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ ដឹកនាំកម្លាំង សហការ ជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្ត ចុះស្រាវជ្រាវរកមុខសញ្ញា ភ្លាមៗខណៈពេលដែលជនដៃដល់រត់គេច ខ្លួនមួយរយះខ្លី តែបាបកម្មតាមទាន់ហន់ ជនបង្កដែលត្រូវជាប្អូនថ្លៃជនរងគ្រោះ ត្រូវបានឃាត់ខ្លួន និងបញ្ជូនមកកាន់អធិការរដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

ដោយ ប៊ុន រដ្ឋា