កំពត;នៅរសៀលថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២០ វេលាម៉ោង ១៦:០០ នាទី ក្រុម ការងារ ស្នងការដ្ឋាន នគរបាលខេត្ត បាននាំយកអំណោយជា មឈូសលើកទី១៨០ និង អង្ករចំនួន ០១ បាវ ស្មើនឹង ៥០ គីឡូ ក្រាម ដែលជាសទ្ធា ដ៏ជ្រះថ្លារបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និង លោក ស្រី ដើម្បីចូល រួម រំលែកមរណៈទុក្ខ ដ៏ក្រៀមក្រំនេះ ទៅប្រគល់ជូន ក្រុមគ្រួសារសព ឈ្មោះ នាក់ សៅ ភេទប្រុស អាយុ ៤៩ ឆ្នាំ នៅភូមិភ្នំដំរី ឃុំ ដំណាក់ កន្ទួតខាងជើង ស្រុក កំពង់ ត្រាច ដែលបាន ទទួលមរណៈ ភាពកាល ពីព្រឹក ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២០វេ លា ម៉ោង ៧:១៥ នាទី ដោយរាគាពាធ ៕
នៅក្នុងពិធីនោះនោះ ឯកឧត្តម ទូច ពលៈក៏បានជួយ ឧបត្ថម្ភ បច្ច័យចំនួន 45 ម៉ឺនរៀល ទៅដល់គ្រួសារសព ដែលកំពុងតែមានការខ្វះខាត នៅក្នុងកម្មវិធី បុណ្យសព ។ប្រជាពលរដ្ឋ ក៏ដូចជាគ្រួសារសព សូមអរគុ ណ និង ថ្លែងអំណរគុណ ចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការន គរបាលខេត្ត កំពត និង ឯកឧត្តម ទូច ពលៈ និង លោក ជំទាវ ដែលបានជួយ ឧបត្ថម្ភថវិកា មក ដល់ គ្រួសារ របស់ខ្ញុំបាទ និងនាងខ្ញុំ។
ប្រជាពលរដ្ឋ រស់នៅភូមិភ្នំដំរីឃុំដំណាក់ កន្ទួតខាងជើង សូមកោតសរសើរចំពោះ លោកឧត្តមសេនីយ៍ស្នងការនិង adam ទូច ពលៈ តែងតែយកចិត្ត ទុកដាក់ទៅ លើ ប្រជាពលរដ្ឋរបស់ខ្លួន ធ្វើឲ្យប្រជា ពលរដ្ឋ មានការកក់ក្តៅ យ៉ាងខ្លាំង ដោយឃើញមាន ថ្នាក់ដឹកនាំដ៏ល្អបែបនេះទេ។