ខេត្តព្រះវិហារ ចំពោះបញ្ហាគ្រឿងចក្រក្រុមហ៊ុនអានម៉ារ៉ាឌីឈូសឆាយដី នៅចំនុច អតីតសហគមន៍រំចេក ស្ថិតក្នុង ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ បន្ទាប់ពីបានស្រាវជ្រាវ ឯកសារពាក់ព័ន្ធផ្សេងៗ និងមានការបញ្ជាក់ពី ស្ថាប័នជំនាញ ទើបដឹងថា!។
អង្គភាពសារព័ត៌មាន ខេមរា បានឯកសារ ដោយយោងតាម ការបំភ្លឺពីនាយក ក្រុមអានម៉ារ៉ាឌី នៅថ្ងៃទី ៤ ខែមីនាឆ្នាំ២០២០ ដែលបានបង្ហាញឯកសារ បញ្ជាក់ពីទីតាំង ទំហំដី សម្បទានសេដ្ឋកិច្ច ដែលទទួលបានពីរាជរដ្ឋាភិបាល ក្នុងការគាំទ្រ ការដាំដុះដំណាំកសិកម្ម ឧស្សាហកម្ម របស់ក្រុមហ៊ុន សុវណ្ណភូមិ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ៧៦.អនក្រ.បក បានកំណត់តំបន់គ្រប់គ្រង ក្នុងតំបន់ដែនជម្រកសត្វព្រៃបឹងពែរ លើផ្ទៃដីចំនួន ៩.៩១៣ហិចតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំ រម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ និងអនុក្រឹត្យរបស់រាជ រដ្ឋាភិបាល លេខ ១៦០ អ.នក្រ.បក ស្តីពីការអនុបយោគ ផ្ទៃដី ៩.៩១៣ហិកតា ក្នុងដែនជម្រកសត្វព្រៃបឹងពែរ សម្រេចនិងហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០១២។
សម្រាប់ផ្តល់ជូន ក្រុមហ៊ុន សុវណ្ណភូមិ សម្រាប់ការវិនិយោគកសិ ឧស្សាហកម្មលើដំណាំកៅស៊ូ។
ចំពោះទីតាំងដែលរាជរដ្ឋាភិបាលបាន ផ្តល់ជូន ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ក.ធ០០០១០៨៨ ស្ថិតក្នុងឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ដែលមានព្រំប្រទល់ ខាងជើងដីរដ្ឋ ខាងត្បូងព្រំប្រទល់ភូមិ ដីរដ្ឋ ខាងកើតដីរដ្ឋ និងខាងលិច ជាប់ ដីរដ្ឋ ចេញដោយប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្មសំណង់និងភូមិបាល ស្រុករវៀង ចុះហត្ថលេខា ដោយ អាន ច័ន្ទ ។
ក្នុងនោះក៏មានលិខិត សជណ របស់ក្រសួងបរិស្ថាន ជម្រាបជូន ប្រធានក្រុមហ៊ុន សុវណ្ណភូមិ វិនិយោគ កសិ ឧស្សាហកម្ម ក្នុងករណីស្នើសុំឈូសឆាយដីមានផ្ទៃដី ទំហំ ៥០០០ហិកតា ក្នុងអនុតំបន់ទី១ ទី២ ទី៣ទី៤ និងទី៥ សម្រាប់ការអភិវឌ្ឍដំណាំកៅស៊ូ រដ្ឋាភិបាលបានអនុញ្ញាត ឲ្យក្រុមហ៊ុន សុវណ្ណភូមិលើផ្ទៃដី ៩.៩១៣ហិកតា ដើម្បីជម្រុញការដាំដុះឲ្យទាន់រដូកាល ក្រសួងបរិស្ថានបានអនុញ្ញាតឱ្យក្រុមហ៊ុនបានឈូសឆាយលើផ្ទៃដី ៥០០០ហិកតា តាមដំណាក់កាល តែក្រុមហ៊ុនត្រូវរក្សាទុក ព្រៃសងខាងតាមដងអូរ ស្ទឹង ត្រពាំង យ៉ាងតិច១០០ម៉ែត្រ ដើម្បីចៀសវាងផលប៉ះពាល់ លំនៅដ្ឋាន ស្រែ ចំការកំពុងប្រើប្រាស់របស់ប្រជាពលរដ្ឋ។
ក្រោយពីបាន ផ្ទៀងផ្ទាត់ ឯកសារពាក់ព័ន្ធ និងបានការ ចុះពិនិត្យ ស្ថានភាពទីតាំងឈូសឆាយដីនៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ពីសំណាក់ មន្ត្រីអភិរក្សដែនជម្រកសត្វព្រៃបឹងពែរ និងមានការ សហការឯកភាព ជាមួយនិង លោក នាយផ្នែករដ្ឋបាលព្រៃឈើរវៀង សរុបលទ្ធផល នៃការឈូសឆាយ គឺក្រុមហ៊ុន បានធ្វើការឈូសឆាយនៅក្នុងរង្វង់ដែលក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។
ដោយ ខេមរា











































