កំពង់ធំ= ពលរដ្នក្នុងភូមិអន្លងក្រាញ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំកើតទុកមិនសុខចិត្តខណះពេលដែលក្រុមហ៊ុនដាក់តា្រក់ទ័រឈូសឆាយកាយក្រវ៉ាតព្រំប៉ះពាលដីរបស់ពួកគាត់រាប់សិបហិចតាដោយគ្មានដំណោះស្រាយ (ទិញដីពីពលរដ្នបានត្រឹមតែ៥៦ហិចតាទេហេតុអីក្នុងផែនទីប្លងដីដល់ទៅ ១០៩,៣០៨១ហិចតា?)។
លោក ជា គ្រី អ្នកគ្រប់គ្រោងគ្រឿងចក្របានអោយដឹងថា មានច្បាប់ឈូសឆាយនៅលោក ណែតសារី អភិបាលស្រុកស្ទោង !លោកថាលោកធ្វើទៅតាមប្លងដីក្នុងផែនទីរបស់គេផ្ដល់អោយ១០៩,៣០៨១ហិចតាប៉ុណ្ណោះ!ឯការឈូសឆាយនេះពិតជាប៉ះដីពលរដ្នប្រាកដមែនទើបផ្អាក់ការឈូសឆាយសិន។
លោក នូ ប៊ុនហាតនិង អ្នកស្រីអ៊ា ស្រ៊ីម អ្នកប្រមូលទិញដីកំពុងឆ្លើយដាក់គ្នាយករួចខ្លួន ខណះពេលយកគ្រឿងចក្រឈូសឆាយធ្វើអោយប៉ះពាលដីពលរដ្នក្នុងភូមិអន្លងក្រាញ់រាប់សិបហិចតាមិនទាន់មានដំណោះស្រាយ។
លោក នូ ប៊ុនហាត ឆ្លើយថាលោកប្រមូលទិញដីមែនតែខាងក្រុមហ៊ុនបានអោយលុយតែ៥៦ហិចតាទេ ចំណែកដីឯទៀតលោកមិនបានទិញដីពីពលរដ្នទេ លុះដាក់ត្រាក់ទ័រឈូសឆាយកាយក្រវ៉ាតព្រុំធ្វើអោយប៉ះដីពលរដ្ន ហើយអោយលោកចេញមុខដោះស្រាយ លោកថា លោកមិនចេញមុខនោះទេ។
អ្នកស្រី អ៊ា ស្រ៊ីម បានឆ្លើយថា បានអោយលុយទៅ លោក នូ ប៊ុនហាត ដើម្បីទិញដីជាង១០០០ហិចតា ត្រង់ថា ទិញគ្រប់ឬមិនគ្រប់ មិនដឹងទេធ្វើមិចអោយតែបានដីជាង១០០០ហិចតាមកជាការស្រេច ។
លោក កែវ នន មេឃុំពពកបាន ស្ដីអោយអ្នកសារព័ត៏មានថា សួរគេអោយច្បាស់សិន ព្រោះគ្មានក្រុមហ៊ុនទេ គឺពលរដ្នឈូសឆាយដី ២ហិចតា ៣ហិចតាប៉ុណ្ណោះ !លុះសួរថាដីរបស់លោក ឈុនរាម ដែលលោកមេឃុំ សញ្ញេបោះត្រានេះយ៉ាងមិចដែរ លោកថាបើប៉ះពាលដីពលរដ្នអោយពួកគាត់ !មកជួប មេភូមិ មេឃុំជួយដោះស្រាយ មក។
ពលរដ្នរឹះគន់ថាអាជ្ញាធរ ភូមិ ឃុំ ពពក និងអ្នកទិញដីលក់បន្ដកំពុងតែឃុបឃិតគ្នាប្រើរូបមន្ដកន្ទេលធំបន្ដំដេក គឺកេងប្រវ័ន្ដយកដីពលរដ្នលក់បន្ដដើម្បីប្រាក់ចំណេញ! ពលរដ្នសូមសំណូមពរសុំអោយលោក សុខ លូ អភិបាលខេត្តកំពង់ធំមេត្តាត្រួតពិនិត្យដោះស្រាយបញ្ហាទាំងនេះអោយពលរដ្នផងកុំអោយមន្រ្ដីក្រោមឱវ៉ាទមួយចំនួនប្រព្រឹត្តខុសហើយត្រូវ ពលរដ្ន ទំលាក់កំហុសដល់ថ្នាក់ដឹកនាំ ។
លោក ណែត សារី អភិបាលស្រុកស្ទោងបានឆ្លើយតបតាមប្រព័ន្ធតេក្រាមថា គេមានលិខិតទិញលក់របស់គេ តែទោះយ៉ាងណាយើងមិនទាន់ឃើញនៅឡើយ ហេតុអី(ទិញដីពីពលរដ្នបានត្រឹមតែ៥៦ហិចតាទេ ហេតុអីក្នុងផែនទីប្លងដីដល់ទៅ ១០៩,៣០៨១ហិចតា?) ៕ប៊ុនរិទ្ធី ព័ត៏មាន បឋម