(ភ្នំពេញ)៖ មានហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើល ដោយសារតែបុរសជា ជាអតីតស្វាមី និងជាមន្រ្តីអនុវត្តច្បាប់ ឈ្មោះ ជា ចាន់បូរ៉ា ជានគរបាលខណ្ឌសែនសុខ បានបាញ់សម្លាប់ប្រពន្ឋ និងកូន នៅក្នុងរថយន្ត ចំនួន៤គ្រាប់ ត្រូវប្រពន្ធស្លាប់ភ្លាមៗ ចំណែកកូន រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កើតហេតុ ក្នុងអំឡុងម៉ោង ៨.១០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ កើតហេតុនៅតាម បណ្តាយផ្លូវលេខ ១០៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីបុរសដែលបើករថយន្តដឹកស្ត្រីរងគ្រោះជាមួយកូនៗរបស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ លោកបានដឹកស្ត្រីរងគ្រោះ និងកូនៗ រួមជាមួយឥវ៉ាន់មួយចំនួន ចេញពីផ្ទះ នៅខណ្ឌសែនសុខ ដើម្បីសំដៅទៅទុកនៅផ្ទះបងស្រី នៅសង្កាត់ស្ទឹងមានជ័យ លុះមកដល់កន្លែងកើតហេតុមុខហាង «នស២រ» តាមផ្លូវ ១០៨៦ ក៏ត្រូវបុរសជាអតីតស្វាមីជិះម៉ូតូពីក្រោយបាញ់សំដៅរថយន្តចំនួន៤គ្រាប់ ផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ ក៏ត្រូវស្ត្រីជាប្រពន្ធ និងកូនរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
យោងតាម ការបញ្ជាក់ ពីសមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីជាប្រពន្ធបានស្លាប់ បាត់បង់ជីវិត ទៅហើយ ចំណែក កូនម្នាក់ដែលរងរបួសធ្ងន់ កំពុងតែជួយសង្គ្រោះបន្ទាន់ ពីសំណាក់លោកវេជ្ជបណ្ឌិត យ៉ាងយកចិត្តទុកដាក់ បំផុត ដើម្បីជួយសង្រ្គោះអាយុជីវិត ។
ហេតុការណ៍ រឿងរ៉ាវដែលបណ្តាឲ្យមានរឿង បាញ់សម្លាប់គ្នា ពីអតីតស្វាមី ត្រូវបានប្រភពព័ត៌មាន ពីសាក្សីដែលនៅកន្លែងកើតហេតុ រៀបរាប់ថា ស្ត្រីរងគ្រោះបានលែងលះគ្នាមួយស្វាមី ដែលជាឃាតករ សម្លាប់ប្រពន្ឋ ត្រូវបានគេស្គាល់ថា ឈ្មោះ ជា ចាន់បូរ៉ា ជានគរបាលខណ្ឌសែនសុខ ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ រកមូលហេតុ ដែលនាំឲ្យមានការបាញ់សម្លាប់ដោយគ្មានញញើតដៃ ទៅលើ ប្រពន្ឋកូនរបស់ខ្លួនឯង ក្នុងនោះក៏មានការ ដាក់ការសង្ស័យថា ជាករណីមកពីភ្លើងប្រច័ណ្ឌ៕