បុក្គលិកស្ថានីយទូរស្សន៍ហង្សមាសម្នាក់ ត្រូវប្រធានសន្តិសុខឯកជន ប្រចាំមន្ទីរពេទ្យរស្ស៊ី ព្រួតវាយបែកក្បាល និងចាប់ឃុំខ្លួនថែមទៀត

0

ភ្នំពេញ៖ អ្នកយកព័ត៌មាន ស្ថានីយទូរស្សន៍ ហង្សមាសម្នាក់ ត្រូវប្រធានសន្តិសុខឯកជនប្រចាំ​មន្ទីរ​ពេទ្យ​រុស្ស៊ី​​ និងបក្សពួក២ ទៅ៣នាក់ ព្រួតគ្នាវាយបែកក្បាល និងចាប់ឃុំខ្លួន អស់ជាង១ម៉ោង ពេលចុះ​ទៅយក​រូប​​ភាព​​សាកសពស្រ្តីម្នាក់ ឈឺព្យាបាលមិនជាស្លាប់

នៅក្នុងមន្ទីរពេទ្យរុស្ស៊ី

00257[08-36-53]

 

កាលពីវេលាល្ងាចថ្ងៃអាទិត្យ ទី២០ ខែកក្កដាឆ្នាំ ២០១៤ ។

សមត្ថកិច្ចមូលដ្ឋានបានបង្ហើបឲ្យដឹងថា ប្រធានសន្តិសុខឯកជន ដែលរួមដៃជាមួយកូនចៅព្រួតគ្នាវាយ អ្នកយកព័ត៌មាន ហង្សមាសនោះ មានឈ្មោះ កើត ផល្លី ភេទស្រីអាយុ ៤០ឆ្នាំ ។ រីឯបុគ្គលិក ស្ថានីយ​ទូរស្សន៍​ហង្សមាស​ ដែលរងគ្រោះបែកក្បាលនោះ ឈ្មោះ ឡេង វ៉ាន់សុធា​ ភេទប្រុស បុគ្គលិក​យកព័ត៌​មាន​ ផ្នែកសន្តិសុខ ។

00249[08-35-49]

 

00247[08-34-18]

ជុំវិញករណីខាងលើនេះ បើតាមការរៀបរាប់របស់ជនរងគ្រោះ  ឈ្មោះ ឡេង វ៉ាន់សុធា បានឲ្យដឹងថា មុនពេលមានការវាយតប់មកលើខ្លួន គឺដំបូងឡើយមានការភ្ញាក់ផ្អើលថា នៅក្នុងមន្ទីរពេទ្យ មានមនុស្សស្រី ម្នាក់ស្លាប់ ដោយសារជំងឺរាំរៃ  ហើយគ្មានលុយជួលរថយន្តសាមុយរបស់មន្ទីរពេទ្យរុស្ស៊ីដឹកយកទៅធ្វើបុណ្យ នៅឯស្រុកកំណើតវិញ ដូច្នេះក្នុងនាមលោកជាអ្នកយកព័ត៌មាន ក៏បានចុះទៅដល់ កន្លែងតម្កល់សព ក្នុងមន្ទីរពេទ្យរុស្ស៊ី ដើម្បីផ្តិតយកទិដ្ឋភាពសាកសពស្រ្តីនោះ ប៉ុន្តែខណៈកំពុងថតត្រូវ ក្រុមសន្តិសុខ២ ទៅ៣នាក់ មកប្រតាយប្រតប់ និងម្នាក់ចាប់ដៃស្តាំម្នាក់ចាប់ដៃឆ្វេងក្រៀកក្បាលជាប់ និង​មានស្រ្តីម្នាក់ ជាប្រធានសន្តិសុខ បានយកអាយកូមមួយគ្រឿងមកវាយក្បាលគាត់ពីក្រោយ បណ្តាលឲ្យ​បែកហូរ ឈាម ស្រោចខ្លួន និងចាប់យកកាំមេរ៉ាពីរូបខ្លួន យកទៅបោកបណ្តាលឲ្យបែកថែមទៀងផង។

00249[08-35-29]

 

00246[08-33-58]

 

00245[08-33-35]

 

លោកបន្តថា ក្រោយវាយលោកបែកក្បាលហើយនោះ ក្រុមសន្តិសុខបានចាប់អូសលោក ដូចទាសករ​ ចូលទៅក្នុងបន្ទប់ឃុំខ្លួនជាង១ម៉ោង ។ ទង្វើនេះ ត្រូវបានគេឃើញថាៈ ប្រៀបដូចជាសមត្ថកិច្ចចាប់ចោរឆក់ និងប្លន់អញ្ចឹង​ សូម្បីតែទូរស័ព្ទរបស់លោក ក៏ត្រូវខាងសន្តិសុខឆក់យកទៅទុកមិនឲ្យcall ទំនាក់​ទំនង​ទៅ​មេ​ឡើយ ។

បន្ទាប់ពីកើតហេតុប្រមាណជាង១ម៉ោង ទើបមានសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ដល់ក្នុងមន្ទីរ ពេទ្យ​និងធ្វើការសាកសួរជុំវិញករណីខាងលើ ដើម្បីចង់ដឹងពីមូលហេតុពិតប្រាកដ ។ បន្ទាប់មកសមត្ថកិច្ចបាន នាំ​ជន​រងគ្រោះ ឈ្មោះ ឡេង វ៉ាន់សុធា និង ស្រ្តីប្រធានសន្តិសុខ យកទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍ ទំនប់​ទឹក​ភ្លាមៗ ដើម្បីរកដំណោះស្រាយជូនពួកគេ ។

00241[08-31-46]

គួរបញ្ជាក់ថាៈ ជនរងគ្រោះដំបូងឡើយ នៅទីស្នាក់ការប៉ុស្តិ៍បានដាក់ពាក្យបណ្តឹងសុំឲ្យ នគរបាល​អន្តរាគមន៍​ចាប់ខ្លួនជនដៃដល់យកទៅផ្តន្ទាទោសតាមច្បាប់ ។ ប៉ុន្តែពេលបញ្ជូនសំណុំរឿង ដល់អធិការដ្ឋាន​ខណ្ឌ​ចំការមនហើយនោះ ទំនងការអន្តរាគមន៍ពីថ្នាក់លើ ដូច្នេះជនរងគ្រោះដំបូង     សុំឲ្យជនដៃដល់សងជំងឺ​និង​ថ្លៃព្យាបាលរបួសចំនួន ៥ពាន់ដុល្លារ ប៉ុន្តែភាគីជនដៃដល់បានសុំសងចំនួន ២ពាន់ដុល្លារ​ដើម្បីបញ្ចប់​រឿង​សុំ​ឲ្យដកពាក្យបណ្តឹង ។ ដោយគិតមិនចង់មានរឿងវែងឆ្ងាយដល់តុលាការ ជាពិសេសមានការអន្តរា​គមន៍ផងនោះ​ ជនរងគ្រោះសម្រេចទទួលសំណងពីជនដៃដល់ និងដក​ពាក្យ​បណ្តឹងភ្លាមៗតែម្តង។ ចំពោះ​បញ្ហានេះ បើសិនជនរងគ្រោះដកពាក្យបណ្តឹងក៏ដោយ សមត្ថកិច្ចត្រូវ ធ្វើយ៉ាងណាចាប់ឃាត់ខ្លួនជន​ដៃដល់​ទាំង​នោះបញ្ជូនទៅតុលាការ ធ្វើការអប់រំ និងណែនាំឲ្យស្របទៅតាមច្បាប់ដែលបានចែង។ ជាពិសេស​បើសមត្ថកិច្ច​ មិនចាប់បញ្ជូនខ្លួនក្រុមសន្តិសុខទាំងនោះទៅតុលាការដើម្បីអប់រំទេ នោះ ប្រហែលជា​អ្នក​សារព័ត៌មាន និងប្រជាជន ជាច្រើននាក់ទៀត និងត្រូវ​រងគ្រោះ​ដោយសារ​ក្រុមអ្នកមានអំណាច និង​មាន​លុយ​មួយ​​ចំនួន នាពេលខាងមុខជាមិនខាន ព្រោះដោយ​សារពួកគេ គិតថា វាយបែក​ក្បាល​ និងទាត់ធាក់តាមចិត្ត រួច​បង់លុយឲ្យ២ទៅ​៣ពាន់ដុល្លារជាការ​បញ្ចប់​រឿងបាត់ទៅហើយ៕