កំពង់ចាម : ដេីម្បី ចូលរួម ជាមួយ រាជរដ្ឋាភិបាល ក្នុង ការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ ១៩ នាព្រឹក ថ្ងៃ ទី ១៥ ខែមេសា ឆ្នាំ ២០២០នេះ លោក ឆេង ថុង ប្រធាន សហគមន៍ សំបូរ មាន ជ័យ បាន នាំយក ថវិកា របស់ សមាជិក ក្រុម ការងារ ចំនួន ០២លាន រៀល ផ្តល់ ជូន គណៈកម្មការ ប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម ដែល មាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជា ប្រធាន ។
គួរ កត់ សម្គាល់ ថា សហគមន៍កសិកម្មសំបូរមានជ័យ មាន ទីតាំង ស្ថិត ក្នុងឃុំសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែល កន្លងមក បានចូលរួមការងារសង្គមជាច្រេីន ដូចជាការយកថវិការមកជួសជុលផ្លូវថ្នល់ ក្នុង មូលដ្ឋាន ដេីម្បី ឲ្យ បងប្អូន ប្រជាពលរដ្ឋ ដឹកនាំជញ្ជូនកសិករផលទៅកាន់ទីផ្សារ ដែល ជា ការ ចូល រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយ សហគមន៍ បាន ជំរុញ ឲ្យ កសិករ ទទួលបានភាពជោគជ័យជាច្រើន ក្នុង ការដាំដំណាំ ផ្សេងៗ ជា ច្រើន ជាពិសេស ដំណាំ ស្លឹកគ្រៃ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ផងដែរ ។
ឆ្លៀត ក្នុង ឱកាស នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះ សហគមន៍កសិកម្មសំបូរមានជ័យ ដែល បាន ចូល រួម ចំណែក ផ្ដល់ ថវិកា ជូន ដល់ គណៈកម្មការ ប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម សម្រាប់យកទៅ ចាត់ចែង តាមតម្រូវការចាំបាច់ ក្នុង យុទ្ធនាការ នានា ជាពិសេស ក្នុង ការ ចុះផ្សព្វផ្សាយ ណែនាំ អំពី វិធានការ ចាំបាច់ ក្នុង ការ បង្ការ រទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ ១៩) ជា ពិសេស ការចុះ ផ្សព្វផ្សាយ ដល់ បងប្អូនពលករ ដែលទើបតែត្រឡប់មកពីក្រៅប្រទេស វិញ ឲ្យ ពួក គាត់ ស្វែងយល់ អំពី ការ ដាក់ ឲ្យ នៅដាច់ដោយ ឡែក រយៈពេល ១៤ថ្ងៃ ដេីម្បី សុខសុវត្ថិភាពក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ផងដែរ ៕