កំលាំងការិយាល័យផលលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកពងស្ថិតនៅក្នុងភូមិចិន ឃុំស្វាយជ្រុំ

ខេត្តកំពង់ឆ្នាំងះនៅព្រឹកថ្ងៃទី 21 ខែមេសាឆ្នាំ 2020 នេះកំលាំងការិយាល័យផលិតកម្ម និងបសុព្យាបាល នៃ
មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ហ៊ុន លីអនុប្រធានការិយាល័យ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះបាញ់ថ្នាំ និងណែនាំដល់ម្ចាស់ កសិដ្ឋានចិញ្ចឹមមាន់យកពង ស្ថិតនៅភូមិចិន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ នៅក្នុងឱកាសនោះលោក ហ៊ុន លីអនុប្រធានការិយាល័យកសិកម្ម និងបសុព្យាបាលក៏បានណែនាំដល់ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពង ត្រូវយកចិត្តទុក្ខក្នុងការធ្វើអនាម័យឲ្យបានជាប្រចាំថ្ងៃ និងជំរុញការផលិតឲ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារអោយបានគ្រប់គ្រាន់ព្រោះថាបច្ចុប្បន្ននេះទំនិញនាំចូលពីក្រៅប្រទេស ត្រូវបាន រាជរដ្ឋាភិបាល បញ្ជាអោយបិទទាំងស្រុងហើយ ។

នៅក្នុងឱកាសនោះដែរមន្ត្រីការិយាល័យបសុព្យាបាលក៏បានបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងកសិដ្ឋាននោះព្រមទាំងផ្ដល់ថ្នាំមួយចំនួនដើម្បីទុកឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ដើម្បីបាញ់ថ្នាំដោយខ្លួនឯងជាប្រចាំថ្ងៃ ។ ដោយឡែក លោក សី មករា ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពងខាងលើ ក៍បាន ថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបិទច្រកនាំចូលនូវទំនិញពីខាងក្រៅប្រទេស ដែលធ្វើឱ្យទំនិញក្នុងស្រុក បានលទ្ឋភាព លក់ក្នុងតម្លៃថ្លៃគួរសម ។ លោក សី មករាក៏បានបញ្ជាក់ប្រាប់ភ្នាក់ងារយើង ឲ្យដឹងដែរ ថាលោកបានចាប់ផ្ដើមប្រកបមុខរបរនេះរយៈពេល 1 ឆ្នាំកន្លះ មកហើយដោយទទួលបានជោគជ័យ ។

បច្ចុប្បន្នមាន់មេចិញ្ចឹមយកពង ក្នុងកសិដ្ឋានរបស់លោក មានចំនួនជាង ៧ពាន់ក្បាល បានលទ្ធផលក្នុងមួយថ្ងៃ គាត់ទទួលបានពងជាង 6.000 ពង សម្រាប់នាំចេញទៅកាន់ទីផ្សារ ។ ជាចុងក្រោយលោកក៏បានប្ដេជ្ញាថែរក្សាអនាម័យនិងចិញ្ចឹមសត្វដោយសុវត្ថិភាពការពារជំងឺឆ្លង ដែលចម្លង ពីសត្វនិងសត្វពីសត្វទៅមនុស្ស ៕ដោយសុខគឹមសៀន