ខេត្តកំពង់ឆ្នាំងៈ មហាជនបានដាក់ការរិះគន់យ៉ាងចាស់ដៃ ចំពោះឧក្រិដ្ឋជនប្លន់រដ្ឋដែលជាទ្រព្យសម្បត្តិរដ្ឋ នឹងកំពុងដាក់គ្រឿងចក្រលួចឈូសឆាយដីព្រៃយ៉ាងអនាធិបតេយ្យ រាប់ពាន់ហិចតា ដោយគ្មានការខ្លាចញញើតពីសំណាក់ច្បាប់នោះឡើយ ស្ថិតនៅក្នុងស្រុកទឹកផុសារាប់រយ ខេត្តកំពង់ឆ្នាំង ដែលត្រូវបានគេដឹង ថាមានខ្នងធំនៅពីក្រោយ ហើយក៏ពុំមានសមត្ថកិច្ចខាងណា ហ៊ានបង្រ្កាបនោះឡើយ បែរជាវាសនានៅតែ ខ្ពស់ទោះជាមានការប្តឹងផ្តល់ពីសំណាក់ប្រជាពលរដ្ឋក៏ដោយ ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា លោកព្រំហួយជាម្ចាស់ដីនិងជាតំណាងក្រុមហ៊ុន មានដីត្រឹមតែ៨០០ហិចតា តែឧក្រិដ្ឋជនប្លន់ដីរដ្ឋនេះ ឆ្លៀតឳកាសលួចឈូសឆាយដីព្រៃរហូតទៅដល់ជាង៩០០ហិចតា នៅចំណុចម្ដុំបង្គោលព្រះរាជក្រិត្យ ស្រុកទឹកផុសារាប់រយ បង្គោលលេខ៩៣-៩៤ព្រុំប្រទល់ឃុំជៀបនិងឃុំក្រាំងស្គារស្រុកទឹកផុស ពុំមានសមត្ថកិច្ច បរិស្ថាន មេព្រៃ ឬក៏អាជ្ញាធរដែនដី ណាចេញមុខហាមឃាត់នោះឡើយ ដោយសារតែ សមត្ថកិច្ចទាំងនេះ ប្រហែលជាបានសើមមាត់សើមក នូវកំទេចលុយបិទមាត់សមត្ថកិច្ចពាក់ព័ន្ឋ ម្នាក់ៗរាប់រយដុល្លាជាថ្នូរនឹងការមិនរាយការណ៍និងមិនបង្ក្រាប។
តាមប្រភពព័ត៌មាន បានបញ្ជាក់ថា ឈ្មួញរកស៊ីដីដុះស្លែរ ឈ្មោះព្រំ ហួយ បានប្រាប់គេឯងថា មានច្បាប់ឈូសឆាយទៅមន្ទីរកសិកម្មរួចហើយ ទើបហ៊ានឈូសឆាយដី តែផ្ទុយទៅវិញ លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានអោយដឹងថា លោក ព្រំ ហួយ មិនទាន់មានច្បាប់អ្វីទាំងអស់ ហើយលោកកំពង់តែរាយការណ៍អោយលោកអិបាលខេត្តកំពង់ឆ្នាំង ដើម្បីដាក់កម្លាំចម្រុះចុះស្រាវជ្រាវនិងត្រួតពិនិត្យ នៅថ្ងៃព្រហស្បត៍ ខាងមុខនេះ តែប្រជាពលរដ្ឋកំពុងតែទទឹងរងចាំមើលថា តើចំណាត់ការរបស់ក្រុមចម្រុះនិងមន្ត្រីជំនាញចុះអនុវត្តទៅលើក្រុមឈ្មួញដីព្រំហួយ ដែលជាម្ចាស់ដីនិងម្ចាស់គ្រឿងចក្រដែបានឈូសឆាយរំលោភយកដីរដ្ឋធ្វើកម្ម្មសឹទ្ធនិងលក់អោយឈ្មួញ មានទោសដែរឬទេ។
ទទឹមគ្នានេះដែរ ប្រភពបែកធ្លាយពីប្រជាពលរដ្ឋថា លោកព្រំ ហួយ ជាឧក្រិដ្ឋជនដីធ្លី រំលោភ ឈូសឆាយដី ព្រៃរបស់រដ្ឋ ថែមទាំងប៉ះពាល់ដីរបស់បងប្អូនប្រជាពលរដ្ឋ តែបែរជាប្តឹងប្រជាពលរដ្ឋថែមទៀត ក្នុងករណីនេះ បានធ្វើឲ្យកើតការក្តៅក្រហាយយ៉ាងខ្លាំង ធ្វើឲ្យប្រជាពលរដ្ឋកើតការមិនពេញចិត្ត ស្នើរសុំឲ្យលោក អភិបាលខេត្តកំពង់ឆ្នាំង ពិចារណា ដក់ដីមកវិញប្រគល់ឲ្យរាស្រ្តវិញ និងប្រគល់ឲ្យរដ្ឋវិញ ដើម្បីកាត់បន្ថយ ការបង្ហូរទឹកភ្នែករបស់ជនក្រីក្រផង ។
រីឯព័ត៌មាន ដែលកំពុងតែមានកំដៅក្នុងសម័យកូរ៉ូណា ឬកូវិដ១៩ លោក ព្រំ ហួយ ម្ចាស់រមណីយដ្ឋានកែច្នៃ សួនច្បារ ដែលមិនគោរពច្បាប់របស់រដ្ឋាភិបាល បើទោះបីរដ្ឋាភិបាលហាមឃាត់មិនឲ្យមានការបើកទស្សនាក៏ដោយ ក៏លោកព្រំ ហួយ ឆ្លៀតឳកាសប្រមូលលុយយ៉ាងកាក់កបបំផុត ក្នុងពេលយុទ្ធនាការកូវិដ១៩ ដោយមិនខ្វល់ពីបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលឡើយ ។
ដោយ នាគរាជ