ទាំងទាហានអ៊ីស្រាអែលនិងក្រុមហាម៉ាសសុទ្ធសឹងតែរងការខាតបង់យ៉ាងធំធេងនៅអាយុជីវិតទាហាននិងពលរដ្ឋរបស់ខ្លួន ក្នុងការវាយប្រហារគ្នាកាលពីថ្ងៃអាទិត្យកន្លងមក។ ទាហានអីស្រាអែល១៣នាក់ស្លាប់នចំណែកភាគីហាម៉ាសវិញមានរហូតដល់ទៅ៨៧នាក់ បានក្លាយទៅជាថ្ងៃដែលបង្ហូឈាមច្រើនបំផុតចាប់តាំងអ៊ីស្រាអែលបើកការវាយប្រហារដោយថ្មើជើង។
ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្រុក Shijaiyah នៅកាហ្សាដោយមានការចូលរួមពីកម្លាំងទាហានជើងគោក រថក្រោះ រថពាស់ដែក យន្តហោះចម្បាំង បានកម្ទិចទីតាំងបាញ៉មីស៊ីលរបស់ក្រុមហាម៉ាសនៅកាហ្សា។ ប៉ុន្តែកម្លាំងទាហានអ៊ីស្រាអែលរងការវាយប្រហារយ៉ាងខ្លាំងពីកម្លាំងហាម៉ាស់ដោយមីស៊ីលប្រឆាំងរថក្រោះ។ រថពាស់ដែកអីស្រាអែលមួយគ្រឿងត្រូវ គ្រាប់មីនបណ្តាលឲ្យទាហានអីស្រាអែល៧នាក់ស្លាប់។ នៅថ្ងៃទី២០ខែកក្កដាសរុបទាហានអីស្រាអែល១៣នាក់ស្លាប់ បើគិតសរុបពីថ្ងៃដំបូងមកទលពេលនេះមានទាហាន១៨នាករបស់អីស្រាអែលស្លាប់។ ចំណែកភាគីហាម៉ាស់មានអ្នកស្លាប់រហូតដល់ទៅ៨៧នាក់ ក្នុងនោះនៅស្រុក Shejaiyah មានរហូតដល់ទៅ៦០នាក់ សរុបក្រុមហាម៉ាសស្លាប់៤២៥នាក់ ចាប់តាំងពីមានការបះទង្គិចគ្នាកាលពីចុងខែមិថុនាមកទលពេលនេះ។
នៅស្រុក Shijaiyahទទួលរងគ្រាប់មីស៊ីលបាញ់ប្រហារពីអីស្រាអែលរហូតដល់ទៅ១៧០០គ្រាប់ចាប់ពីថ្ងៃទី៨ខែកក្កដា។ ប្រជាជនស៊ីវិលប៉ាឡេស្ទីនរាប់ពាន់នាក់ បាននាំគ្នារត់ភៀសខ្លួនចេញពីប៉ែកខាងជើងទឹកដីហ្កាហ្សា នៅថ្ងៃអាទិត្យនេះ ក្នុងពេលដែលកងទ័ពអ៊ីស្រាអែលប្រកាសថា ខ្លូនកំពុងបង្កើនការវាយប្រហារតាមផ្លូវគោកទៅលើហ្កាហ្សា។ ចំនួនអ្នកស្លាប់ដោយការវាយប្រយុទ្ធគ្នានៅហ្កាហ្សានេះបានកើនឡើងជាបន្តបន្ទាប់ ដែលភាគច្រើនលើសលុបជាជនស៊ីវិលប៉ាឡេស្ទីន។
រហូតមកទល់នឹងពេលនេះ ទាហានជើងគោកអ៊ីស្រាអែលបានវាយលុកចូលទៅក្នុងទឹកដីហ្កាហ្សាតែប្រមាណជាង ២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែន។ ក៏ប៉ុន្តែ ចាប់តាំងពីព្រឹកថ្ងៃអាទិត្យមក ប្រតិបត្តិការជើងគោកនេះត្រូវបានពង្រីកចូលកាន់តែជ្រៅទៅក្នុងតំបន់ហ្កាហ្សា គឺចូលទៅដល់តំបន់ទីប្រជុំជន ដែលមានប្រជាជនស៊ីវិលរស់នៅយ៉ាងច្រើនកកកុញ។ នៅថ្ងៃអាទិត្យនេះ ប្រជាជនស៊ីវិលប៉ាឡេស្ទីនរាប់ពាន់នាក់បាននាំគ្នារត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ក្រោយពីមានការព្រមានរបស់អ៊ីស្រាអែល។ ចំណែកនៅឯមន្ទីរពេទ្យវិញ ជនរងគ្រោះប៉ាឡេស្ទីនត្រូវបានគេបញ្ជូនចូលមកជាបន្តបន្ទាប់ឥតដាច់។
កងទ័ពអ៊ីស្រាអែលបានបញ្ជាក់សាជាថ្មីម្តងទៀតថា ប្រតិបត្តិការយោធានៅហ្កាហ្សា នៅពេលនេះ គឺធ្វើឡើង ក្នុងគោលដៅបញ្ឈប់ការបាញ់ផ្លោងរ៉ុកកែតទៅលើទឹកដីអ៊ីស្រាអែល។ ក៏ប៉ុន្តែ ១៣ថ្ងៃក្រោយការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោកពីសំណាក់អ៊ីស្រាអែល ក្រុមប្រដាប់អាវុធហាម៉ាស់នៅតែមិនព្រមចុះញ៉ម ហើយរ៉ុកកែតជាច្រើនគ្រាប់នៅតែបន្តធ្លាក់នៅក្នុងទឹកដីអ៊ីស្រាអែល៕







































