បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបើកកិច្ចប្រជុំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

0

ខេត្តកំពង់ធំ៖  នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី តាមអនុក្រឹត្យ កែសម្រួលអនុក្រឹត្យលេខ៤៤ អ.ន.ក្រ.ប.កចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០​១៧ ស្តីពីការពិន័យ អន្តរការណ៍ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។

កិច្ចប្រជុំផ្សព្វផ្សាយ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានការចូលរួមពី ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមេបញ្ជាការតាមបណ្តាកងឯកភាព និងស្ថាប័នចំណុះ  ស្តីពីរាជរដ្ឋាភិបាលកំពុងមានវិធានការ ការពារទប់ស្កាត់  ប្រជាពលរដ្ឋកម្ពុជា   ដែលកំពុងតែប្រឈម និងរងគ្រោះដោយសារតែ គ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ ដោយសារតេ ពលរដ្ឋមិនចេះច្បាប់ចរាចរណ៍ មិនគោរពច្បាប់ចរចារចណ៍ ដែលជាកត្តាសំខាន់ចំនួន៣ នាំឲ្យ គ្រោះថ្នាក់កើតឡើង ដូចជាកត្តាយានយន្ត កត្តាផ្លូវ និងកត្តាមនុស្ស ។

លោកវរសនីយ៍ទោ អ៊ូ  ឆេងកន  នាយសេនាធិការរង  តំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានអានខ្លឹមសារសង្ខេបអនុក្រឹត្យស្ដីពីការពិន័យ អន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលនិងត្រូវ​អនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០ នេះតទៅ និងត្រូវផ្សព្វផ្សាយដល់យោធិន ក្រោមឱវាទនិង ក្រុមគ្រួសារអនុវត្តន៏ឲ្យមានប្រសិទ្ធិភាព។

ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរ ឲ្យយោធិនទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា  តាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  ដោយសារតែជំងឺ​គ្រោះថ្នាក់​ចរាចរណ៍នេះ មានសភាពកាចសាហាវបំផុត វាអាចឆក់យកអាយុជីវិតមនុស្ស ដោយមិនប្រកាន់អាយុ វណ្ណៈ ឬអ្នកមានបុណ្យស័ក្តិ ទាហាន អាវុធហត្ថ ឬមន្រ្តីរាជការណាឡើយ ឲ្យតែមានការធ្វេសប្រហែស វានិងអាចកើតឡើងបានគ្រប់ពេលវេលា  ដោយឡែកកន្លងមកនេះ មានមនុស្ស របួស និងស្លាប់ ជាង២០០០ នាក់ ក្នុងមួយឆ្នាំៗ រងគ្រោះដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ បង្ករឲ្យស្លាប់ ពិការ បាត់បង់ទ្រព្យសម្បតិ្ត ឳពុកបាត់បង់កូន កូនកំព្រាឳ កំព្រាម្តាយ មិនតែប៉ុណ្ណោះបានធ្វើឲ្យគ្រួសារនីមួយៗ ដែលទទួលរងគ្រោះថ្នាក់ ចុះអន់ថយនូវចំណូលដល់ក្រុមគ្រសារ។

ដោយ ប៊ុន រដ្ឋា