ខេត្តកំពង់ធំៈ ឯកឧត្តម សោម ស៊ុន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត កំពង់ធំ ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ រួមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំបន្ទាយស្ទោង បានអញ្ជើញចូលរួមរំលែកទុក្ខ បុណ្យសពសមាជិកបក្ស ។
លោក ស៊ុយ ញ៉ុក ជាសកម្មជន គណបក្សប្រជាជនកម្ពុជា ដែលបានទទួល មរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង១១,៤៥ នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ក្នុងពេលកំពុងតែធ្វើដំណើរ ពី ខេត្តសៀមរាប មកកាន់លំនៅដ្ឋាន ស្ថិតនៅភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយទោចក្រយានយន្ត នៅលើផ្លូវវាងទីរួមស្រុកស្ទោង ។
ពីធីចូលរួមនេះ បុណ្យសពលោក ស៊ុយ ញ៉ុក អាយុ៤២ឆ្នំា ជាសកម្មជន គណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង មានភរិយា ឈ្មោះ ញ៉ែម ហោ អាយុ៤៦ ឆ្នំា មានកូននៅក្នុងបន្ទុកចំនួន៣ នាក់ មានមុខរបរជាកម្មករនៅ ខេត្តសៀមរាប ក្រុមការងារបានចូលរួមមរណទុក្ខ និងបានចូលបច្ច័យ ក្នុងពិធីបុណ្សសព ចំនួន ២៤០,០០០ រៀល អង្ករចំនួន៥០គីឡូក្រាម មីចំនួន២កេស ពិធីនេះត្រូវបានធ្វើឡើង នៅរសៀលថ្ងៃសុក្រទី០១ ខែឧសភា ឆ្នាំ២០២០ ។
ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងារ គណបក្សប្រជាជន ចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានឯកភាពគ្នាថា ក្នុងករណី ដែលមានសមាជិកគណបក្សប្រជាជនណាម្នាក់ បានទទួលមរណភាព ក្រុមការងារនិងចូលរួមចំណែក ឧបត្ថម្ភក្នុងពិធីបុណ្យសព ក្នុងមួយសព អង្ករចំនួន៥០ គីឡូក្រាម មីចំនួន ២កេស និងថវិកា យ៉ាងតិចចាប់ពី ២០០,០០០ រៀលឡើងទៅ ។
នៅក្នុងឳកាសនេះដែរ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំ ថែទាំសុខភាព អនាម័យ លាងដៃនិងសាប៊ូ ឬអាកុល ពេលចូលរួមក្នុងចំណោមមហាជន ត្រូវពាក់ម៉ាស ដើម្បី ការពារការឆ្លងរីករាលដាលជម្ងឺកូវិដ១៩ ដែលជាជម្ងឺកាចសាហាវ ជាសកល ខណៈពេលនេះកំពុងតែឆក់យក អាយុជីវិតរបស់ប្រជាជនទូទាំងពិភពលោក និងមានប្រទេសចំនួន២២០ប្រទេស ដែលកំពុងតែរងគ្រោះដោយ សារជំម្ងឺកូវិដ១៩នេះ ។
ដោយ ប៊ុន រដ្ឋា




































