ឯកឧត្តមកែនសត្ថាអភិបាលខេត្តកែប អមដំណើរដោយលោកអ៊ុកថា អភិបាលរងខេត្តកែប ចុះសួរសុខទុក្ខប្រជាការពារ

0

ខេត្តកែប´នៅព្រឹកថ្ងៃអាទិត្យ ១២កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្ដម កែន សត្ថា អភិបាលខេត្តនឹងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប អមដំណើរជាមួយដោយ លោក អ៊ុក ថា អភិបាលរងខេត្ត គណ:អភិបាល ស្រុក ដំណាក់ចង្អេីរ ក្រុមប្រឹក្សា ស្រុក រួមទាំងក្រុមការងារថ្នាក់ខេត្ត បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខប្រជាការពារ ចំនួន៩១នាក់ មកពីភូមិចំនួន៧ របស់ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ។ ក្នុងឱកាសសំណេះសណាលនេះដែរ ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៍ថា ទោះបីបងប្អូនប្រជាការពារ មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ក្ដី ប៉ុន្តែបងប្អូនមានតួនាទីយ៉ាងសំខាន់ក្នុង ការថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ នៅតាមគោលដៅនឹងមូលដ្ឋានរបស់ខ្លួន ដោយសហការជាមួយកងកំលាំងទាំង៣ នឹងអាជ្ញាធរមូលដ្ឋាន(ភូមិ ឃុំ ស្រុក) មិនតែប៉ុណ្ណោះ បងប្អូនក៏ត្រូវចូលរួមចំណែកអនុវត្តនឹងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមសារអប់រំ នឹងណែនាំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល និងត្រូវអនាម័យជាប្រចាំ លេីសពីនេះទៅទៀតបងប្អូនទាំងអស់គ្នាក៏ត្រូវតែចូលរួមផ្សព្វផ្សាយនឹងគោរពនូវច្បាប់ចរាចរណ៍ ផ្លូវគោក ដែលទេីបតែកែសម្រួលថ្មីនឹងកំពុងតែអនុវត្តយ៉ាងតឹងរឹងជាទីបំផុត ព្រោះថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃៗ ធ្វេីអោយប្រជាពលរដ្ឋកម្ពុជាបាត់បង់ជីវិតក្នុងចំន្លោះពី៥នាក់ទៅ៧នាក់ នឹងរងបួសធ្ងន់ស្រាលជាច្រេីន នាក់ ដែលធ្វេីអោយប្រទេសរបស់យេីង ខាតបង់ថវិការាប់លានដុល្លារក្នុងមួយឆ្នាំៗ ។ មុននឹងបញ្ចប់ ឯកឧត្ដម អភិបាលខេត្ត បានឧបត្ថម្ភជូនបងប្អូនប្រជាការពារក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម សាប៊ូដុំ ស្ទីកគ័រអប់រំ ថវិកា២០,០០០៛ និងម៉ាស់២ប្រអប់ អាល់កុល១០លីត្រ ក្នុងមួយភូមិ ៗ និងសាលាឃុំពងទឹក អាល់កុល១០លីត្រ សាប៊ូ ដុំ និងម៉ាស២ប្រអប់ សម្រាប់ការងារក្នុងមូលដ្ឋានរបស់ខ្លួន ពិធីខាងលេីនេះប្រព្រឹត្តទៅនៅសាលាស្រុកដំណាក់ចង្អេីរ ខេត្តកែប៕