ឧត្តមសេនីយ៍ទោ សោម ស៊ុន ជម្រុញឲ្យគ្រប់កងឯកភាពដំាំដំណាំបង្កបង្កើនផលនិងទប់ស្កាត់ការពារមេរោគកូវីន១៩

0

ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខ តាមបណ្ដាកងឯកភាព ដើម្បីជម្រុញការងារបង្កបង្កើនផលដំណាំដាំដុះ និងសួរសុខទុក្ខអតីតយុទ្ឋជន នៅរសៀលថ្ងៃអាទិត្យទី ០៣ ខែឧសភាឆ្នាំ ២០២០។

ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ដើម្បីអនុវត្តន៏បទបញ្ជារបស់ថ្នាក់ដឹកនាំឲ្យមានប្រសិទ្ឋិភាព  ក្នុងការងារគ្រប់គ្រង  ដោះស្រាយជីវភាពប្រចាំថ្ងៃរបស់កងទ័ពឲ្យកាន់តែប្រសើរឡើងថែមទៀត និងការងារ ការមើលថែជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន  ពិធីនេះបានធ្វើឡើង នៅផ្នែកសឹករងស្រុកតាំងគោក និង ផ្នែកសឹករងស្រុកបារាយណ៍  ។

ឯកឧត្តមឧត្តមសេនីយ៍ទោសោម ស៊ុន បានសំណេះ​សំណាល​ សាកសួរសុខទុក្ខ និងណែនាំដល់យោធិនទាំងអស់ត្រូវ: ការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ ១៩ ត្រៀមកម្លាំង 100% ប្រចាំការ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក  និង ឯក ឧត្ដមមេបញ្ជាការយោធភូមិភាគ ទី ៤ ។  ត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនៅច្បាប់ចរាចរណ៍ជើងគោកថ្មីពិសេសអនុក្រឹត្យលេខ 39 អំពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ចរាចរណ៍។

បន្តអនុវត្តនូវវិធានការការពារទប់ស្កាត់ប្រឆាំងមេរោគ កូវីដ ១៩ ដោយគ្មានការធ្វេសប្រហែសឡើយ  ជំរុញការងារបង្កបង្កើនផលចិញ្ចឹមសត្វលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់យោធិនក្នុងអង្គភាព  ក្នុងឱកាសនេះដែរឯកឧត្តមសោម ស៊ុន បានចែកជូននៅសម្ភារៈសម្រាប់ប្រយុទ្ធប្រឆាំងការពារមេរោគកូវីដ19 និងគ្រាប់ពូជដំណាំបន្លែបង្ការជូនដល់អង្គភាពផ្នែកសឹករងទាំងពីរផងដែរ  ។

នៅថ្ងៃដដែលឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  ខេត្តកំពង់ធំ  បានបន្តអញ្ជើញទៅសួរសុខទុក្ខលោកវរៈសេនីយ៌ឯកសឺន ស័ព្ទ អាយុ ៧០ ឆ្នំា អតីតយុទ្ធជន និងជាអតីតប្រធានក្រុមប្រឹក្សា ស្រុកបារាយណ៍ដែលកំពុងមានជំងឺ សម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ខេត្តកំពង់ធំ។

ឯកឧត្តមប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានជូននូវអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា  មានអង្ករចំនួន ១០០ គីឡូក្រាមមីយើងចំនួនពីរកេះ ទឹកត្រីទឹកស៊ីអ៊ីវចំនួន ២ យួរនិងថវិកាមួយចំនួនផងដែរ។ ដោយ ប៊ុន រដ្ឋា