ឧក្រិដ្ឋជនជើងខ្លាំង2នាក់ប្រចាំភូមិកោះតាម៉ូវឃុំកំពង់ព្រះគគីរស្រុកបរិបូណ៌ត្រូវបានជាប់ទ្រុងហើយ

0

កំពង់ឆ្នាំង÷ឧក្រិដ្ធជន2នាក់ ទី1ឈ្មោះ ឆាយ ធាង ភេទប្រុសតួនាទី ជា គណៈកម្មការសមាគមន៍ឃុំកំពង់ព្រះគគី និងឈ្មោះ ឈួន រ៉ា ភេទប្រុស តួនាទីជាអនុប្រធានគណៈកម្មការសមាគមន៍ឃុំកំពង់ព្រះគគី ត្រូវបាន ឃុំខ្លួនខណៈដែលបក្សពួកផ្សេងទៀតកំពុងរត់គេចខ្លួន ក្នុងសំណុំរឿងព្រហ្មទណ្ឌ (ចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់និងកំហែងយក)បង្កឡើងដោយមនុស្សមួយក្រុមរស់នៅក្នុងឃុំកំពង់ព្រះគគីរស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ទៅលើប្រជាពលរដ្ឋពីរូបភេទប្រុស កាលពីពេលកន្លងទៅ។ -ជនមួយក្រុមនេះមិនមែនទើបតែមានបទល្មើសមួយនេះទេកន្លងទៅធ្លាប់បានរំលោភ យកដីរបស់គេដែលមាន(ប័ណ្ណសំគាល់សិទ្ធិ) យកធ្វើការចែកចាយឲ្យបក្ខពួករបស់ខ្លួន ដោយសេរី ធ្វើឲ្យបាត់បង់ផលប្រយោជន៍ម្ចាស់ដីយ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែប៉ុណ្ណោះកន្លងទៅក្រុមនេះក៏ធ្លាប់បានដើរតួយ៉ាងសំខាន់ជំនួសអាជ្ញាធរនិងជំនាញ និងតែងតែធ្វើព្យុះធ្វេីភ្លៀងមិនឈប់មិនឈរ ធ្វើឲ្យអាជ្ញាធរមូលដ្ឋានមួយចំនួនធំឈឺក្បាលមិនចេះចប់ក៍ព្រោះដោយសារមានមន្ត្រីគ្រាប់ល្ពៅនៅសាលាស្រុកបរិបូណ៌ម្នាក់នៅពីក្រោយខ្នងក្នុងការជួយជ្រោមជ្រែង។ កន្លងទៅមិនដែលមានអាជ្ញាធរ .សមត្ថកិច្្ចឬតុលាការណា ហ៊ានក្អក នឹងពួកគេឡើយ ។ ទេីបតែពេលនេះ ត្រូវអស់លក្ខណ៍ ក្រោមស្នាដៃ លោកព្រះរាជអាជ្ញាអាជ្ញា អិុត សុធា និងជាអ្នកស្រឡាញ់យុត្តិធម៌ តែងតែជួយប្រជាពលរដ្ឋរងគ្រោះជាច្រើនករណី។ -មន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅក្នុងស្រុកបរិបូណ៌ ពិសេសប្រជាពលរដ្ឋក្នុងឃុំកំពង់ព្រះគគីរ មានការត្រេកអរជាពន់ពេកបន្ទាប់ពីទទួលដំណឹងថា លោក អ៊ិុត សុធាព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ និងលោក សុខ ឧត្តម ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនឧក្រិដ្ធជនទាំង នោះ។ -មន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋសូមសំណូមពរបន្ថែម ស្នើរសុំដល់លោកព្រះរាជអាជ្ញា អិុត សុធានិងលោកចៅក្រម មេត្តាចាត់វិធានការផ្លូវច្បាប់បន្ថែមទៀតចំពោះបក្សពួកម្នាក់ទៀតឈ្មោះ លែន ម៉ៅ ជាមន្ត្រីជលផល ជាប់កិច្ចសន្យា ដែលកំពុងរត់គេចខ្លួន ដើម្បី យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់និងដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋដោយសុខសាន្ត។