ខេត្តកំពង់ឆ្នាំងះក្នុងពិធីសូត្រមន្តចូលកាន់កន្លែងធ្វើការ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងថ្មី នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះមន្ត្រីនគរបាលក្រុងកំពង់ឆ្នាំងទាំងអស់បានសម្តែងទឹកចិត្តសប្បាយរីករាយ ដោយអធិការដ្ឋាននគរបាល ថ្មីដែលទើបនិងត្រូវបានសាងសងរួចរាល់និងបានដាកើអោយប្រើប្រាស់ជាផ្លូវការហើយដែលជា មានច្រើនបន្ទប់ និងធំទូរលាយ ប្រកបដោយសោភ័ណ្ឌភាព និង ផាសុខភាព ជាមួយគ្នានេះ មន្ត្រីនគរបាលក្រុងទាំងអស់ក៍មិនភ្លេច ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ ដែលបានយកចិត្តទុកដាក់ជ្រោមជ្រែងផ្ដល់ទីតាំង និងកសាងអគារអធិការដ្ឋាននគរបាលក្រុងថ្មី ដែលមានកន្លែងធ្វើការគ្រប់ជំនាញនិងបានសមរម្យជាអធិការនគបាលក្រុងផងដែរ ។
អធិការនគរបាលក្រុងកំពង់ឆ្នាំង លោកវរសេនីយ៍ឯក ឆាយខេមរត្ន័ ជំនួសមុខឱ្យមន្ត្រីកងកម្លាំងនគរបាល ក្រុងកំពង់ឆ្នាំងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេបីយ៍ទោ ខូវលី ដែលបានជួយឧបត្ថម កសាងអាគារអធិការថ្មី មានទំហំ ១២គុណនិង២៥ម៉ែត្រ ធ្វើពីបេតុង ប្រក់ក្បឿងថៃ ដោយចែកចេញជា១៦បន្ទប់ ក្នុងនោះមានបន្ទប់ធ្វើការ១១បន្ទប់, បន្ទប់ប្រជុំ១បន្ទប់, បន្ទប់ ឃាត់ខ្លួន២បន្ទប់(ស្រី១ប្រុស១), និងបន្ទប់ទឹក២ បន្ទប់ ។
ជាមួយគ្នានេះ លោកក៍សូមថ្លែងអំណរគុណ ដល់ ឯកឧត្តម អភិបាលខេត្ត អរគុណដល់លោកស្នងការ នគរបាលខេត្ត ដែលបានជំរុញឲ្យមានការកសាងអធិការនគរបាលក្រុងថ្មីនេះ ហើយក៏មិនភ្លេច អរគុណដល់លោកអភិបាលក្រុង បានផ្ដល់ដី សម្រាប់ធ្វើជាទីតាំង អធិការនគរបាលថ្មី ដែលមានទំហំ ២៧គុណនិង៧៥ម៉ែត្រនេះផងដែរ ។
ជាមួយនិងការផ្លាស់ប្តូទីតាំងថ្មីនេះ លោក អធិការនគរបាលក្រុងកំពង់ឆ្នាំង ក៏សូមជូនដំណឹង និង អំពាវនាវដល់ ប្រជាពលរដ្ឋ មន្ត្រីរាជការ ទាំងអស់ ប្រសិនបើត្រូវការទំនាក់ទំនង រកសេវាសាធារណៈ ពីមន្ត្រីនគរបាលក្រុងកំពង់ឆ្នាំង សូមអញ្ជើញមកកាន់ អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងថ្មី ដែលមានទីតាំងស្ថិតនៅពីខាងក្រោយសាលាក្រុងកំពង់ឆ្នាំង ជាប់នឹងរបងវត្តអារញ្ញ ស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និងតាមរយៈលេខទូរសព្ទ័លោកផ្ទាល់ ដែលមានលេខ ០១២ ៩១៧ ៣២៩ និងលេខប្រចាំបញ្ជាមួយប្រព័ន្ឋទៀត មានលេខ ០៩៧ ៧៧ ៨០ ១៥៥ ។
សូមរំលឹកដែរថាអធិការរដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ត្រូវបានផ្លាស់ប្ដូរជាច្រើនកន្លែងមកហើយ ដូចជាកាលជំនាន់រដ្ឋកម្ពុជាមានទីតាំងស្ថិតនៅជាប់នឹងរបងសណ្ឋាគារ សុខា ក្រោយមកក៍បានផ្លាស់មកទីតាំងថ្មី នៅ ក្នុងទីតាំងដីបំរុងទុក របស់ស្នងការចាស់ លុះដល់មានការផ្លាស់ប្តូរទីតាំងស្នងការចាស់ មកនៅដីថ្មីដែលបំរុងទុកនេះ អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ក៍ត្រូវបានកែសម្រួល ប្តូរទៅទីតាំងថ្មី មួយកន្លែងទៀត តែស្ថិតនៅបរិវេណ ដីបំរុងទុករបស់ស្នងការដដែល ដោយកាលណោះ ស្នងការថ្មីបានយកអាគារអធិការដ្ឋាននគរបាលក្រុងធ្វើជាសាលប្រជុំ ។
លុះធ្វើការនៅទីតាំងថ្មីមិនបានប៉ុន្មានផង ស្នងការដ្ឋានត្រូវការអាគារបន្ថែម ទើបសម្រេចកសាងអាគារថ្មី ឱយនគរបាលក្រុងដាច់ដោយឡែក ដោយថ្លៃចំណាយការកសាងអាគារថ្មីគឺ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងទីតាំង សាលាក្រុងជាអ្នកផ្តល់ជូន៕ ដោយ សុក្ខារិន .




































