កំពង់ចាម៖ សិស្សនិស្សិត បុគ្គលិក អង្គការ ក្រុមហ៊ុននានា ក្នុងទីរួមខេត្ត ទទួលបានចំណេះដឹង បច្ចេកវិទ្យា អាជីវកម្ម និង សហគ្រិនភាព ក៏ដូចជា ចំណេះដឹងអ៊ីនធឺណេត និង ព័ត៌មានសង្គមការងារ ជាដើម ។ល។ ពីសិក្ខាសាលារយៈពេល២ថ្ងៃទី១៩-២០ ខេកក្កដា ឆ្នាំ២០១៤ នៅសកលវិទ្យាល័យ ជាស៊ីម កំចាយមារ ក្រោមការ៉បត្ថម្ភពីទិភ្នាក់ងារ សហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ។
លោក ជីសុផាត ប្រធានគណៈកម្មាការរៀចចំកម្មវិធី បារខែមកម្ពុជា បានមានប្រសាសន៍ថា សិក្ខាសាលានាពេលនេះ ក៏មានគោលបំណងបង្កើតឲ្យសិស្ស-និស្សិត និងយុវជនក្នុងខេត្តកំពង់ចាម បានជួបនិងទទួលបានការចែករំលែកចំណេះដឹង ពីបណ្តាប្រទេសក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានសម្រាប់អប់រំ និងអាជីវកម្ម ដែលអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់ និង នៅក្នុងប្រទេសកម្ពុជា ។ បារខែមគឺបានកើតឡើងនៅលើពិភពលោកតាំងពីឆ្នាំ២០០៥មកម្លេះ ហើយបានប្រារព្ធធ្វើនៅទីក្រុងចំនួន៤៥០ទីក្រុង ក្នុងបណ្តាប្រទេសមួយចំនួនលើពិភពលោក ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើង ព្រឹត្តិការណ៍បារខែមបានធ្វើឡើងនៅក្នុងខេត្ត និងរាជធានីចំនួន៩ផងដែរ ។ 
លោក ពិន វណ្ណារ៉ូ សាកលវិទ្យាធិការរង នៃ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារបានមានប្រសាសន៍ថា ប្អូនៗ និងសិក្ខាកាមទាំងអស់ អាចក្រេបជញ្ជក់នូវចំណេះដឹង ចំណេះធ្វើ រួមទាំងបទពិសោធន៍ជុំវិញការវិវត្តរីកចំរើននៃបច្ចេកវិទ្យា និងសហគ្រិនភាព ពីសំណាក់វាគ្មិន ដែលបានអញ្ជើញមកពីវិស័យធុរកិច្ច វិស័យឯកជន អង្គការសង្គមស៊ីវិលជាដើម ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់សាខាសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តកំពង់ចាម ក្រោមកិច្ចសហការជាមួយគណៈកម្មាការរៀបចំកម្មវិធី បារខែមកម្ពុជា ស្របពេលដែលបច្ចេកវិទ្យាទំនាន់ទំនង និងទូរគមនាគមន៍កំពុងតែមានការរីកចំរើនខ្លាំង នឹងទទួលបានការនិយមប្រើប្រាស់យ៉ាងលើសលប់ច្រើននៅកម្ពុជា រួមជាមួយ នឹងការហក់ឡើងនៃកំនើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាក្នុងតំបន់ ។
ការសិក្សារៀនសូត្រពិតជាមិនមានថ្ងៃបញ្ចប់ ការសិក្សារៀនសូត្រពិតជាមិនរើសវ័យ ទីកន្លែង ពេលវេលានោះទេ ដូចសុភាសិតបុរាណខ្មែរមួយបានពោលថា «អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញារក្សាខ្លៅ ដូចសំពៅនៅសំប៉ាន» ខ្ញុំមានជំនឿជឿជាក់ថា បារខែង កំពង់ចាម នាឧិកាសនេះ ពិតជានាំមកនូវបណ្តុំចំណេះដឹងវិទ្យា និងសហគ្រិនភាព ព្រមជាមួយនឹងបទពិសោធន៍ល្អៗ ដែលជាគុណប្រយោជន៍សម្រាប់ ជាទុនយ៉ាងសំខាន់ដល់ប្អូនៗនិស្សិត ក៏ដូចជាសិក្ខាកាម ដើម្បីយកទៅប្រើប្រាស់ក្នុងការលើកកំពស់សមត្ថភាពនិងគុណភាពជីវិត ទៅពេលអនាគត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រជាជាតិ និងសង្គមជាតិទាំងមូល ៕ 


































